TNAOT News
· 7ម៉ោងមុន
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះអង្គសព្វព្រះរាជហឫទ័យនឹងព្យាបាលដោយវះកាត់ ក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #មន្ទីរពេទ្យរដ្ឋធានីប៉េកាំង# #ព្រះមហាក្សត្រកម្ពុជា#
1701
ក្រសួងព្រះបរមរាជវាំងបានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា បច្ចុប្បន្ននេះព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កំពុងស្ថិតក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃយ៉ាងម៉ត់ចត់ជាទីបំផុត ពីក្រុមវេជ្ជបណ្ឌិតល្បីជំនាញៗប្រចាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ 
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានក្រាបបង្គំទូលថ្វាយយោបល់ស្តីពីព្រះរោគតម្រូវឱ្យទទួលការព្យាបាលដោយវះកាត់។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យរដ្ឋធានី ប៉េកាំង ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ។ 
ក្រោយពីការទទួលព្យាបាលដោយវះកាត់រួច ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងគង់ប្រថាប់ដើម្បីបន្តតាមដានថែទាំព្រះរាជសុខភាពតាមវេជ្ជបញ្ហា នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង មួយរយៈពេលទៀត។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានធូរស្បើយ និងមានព្រះកាយពលល្អបរិបូរណ៍ឡើងវិញ ក្រោយពីមានវេជ្ជបញ្ជាពីក្រុមវេជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:The 76th Minute: Starlight Fills the Stadium! This is China-Vietn
បរិមាណសំរាមនៅរាជធានីភ្នំពេញ បន្តថយចុះ ៤៨% នៅក្នុងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
បទពិសេស៖ បទពិសោធន៍ស៊ីជម្រៅរយៈពេល ១០ ម៉ោងរបស់លោក តូ ឡាំ តាមរថភ្លើងល្បឿនលឿនប្រទេសចិន

យោបល់ទាំងអស់ (0)