TNAOT News

· 04-16

សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចនៅក្នុងបរិវេណកម្មវិធីសង្ក្រាន្តមុខសាលាខេត្តកំពង់ចាម

#ខេត្តកំពង់ចាម# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ចោរលួច#

1778

នាវេលាម៉ោង១០:៣០នាទី នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនមុខសញ្ញា ធ្វើសកម្មភាព ប៉ុនប៉ងលួច នៅក្នុងបរិវេណកម្មវិធីសង្ក្រាន្តមុខសាលាខេត្តកំពង់ចាម ស្ថិតនៅក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយក្នុងនោះ ឃាត់ខ្លួនមុខសញ្ញាបានចំនួន០១នាក់ ឈ្មោះ គា ដែន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ពីបទលួច) និងឆែកឆេរ រកឃើញវត្ថុតាងដាក់ជាប់តាមខ្លួនមាន (កន្ត្រៃកាត់ដែកតូច) ប្រវែង៥Cmចំនួន០១ និងទូរស័ព្ទដែម៉ាក អាយហ្វូន ១២ប្រូមិច ចំនួន០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកលេងកំសាន្ដនៅតាមកន្លែងកំសាន្តសប្បាយ នានា ក្នុងភូមិសាស្ត្រខេត្ត សូមផ្ដល់កិច្ចសហការ និងការព័ត៌មានឱ្យបានឆាប់រហ័ស ក្នុងករណីដែលមានសង្ស័យជាជនល្មើស គ្រប់សកម្មភាពដែលកើតឡើងជូនសមត្ថកិច្ចដែលនៅជិតបំផុត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស