TNAOT News
· 04-15
មិនធម្មតា! ចូលឆ្នាំថ្ងៃទី១ ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍មកលេងកម្សាន្តប្រមាណជាជិត ១លាននាក់
#ខេត្តកំពង់ចាម# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ចូលឆ្នាំថ្មី#
2008
នៅថ្ងៃទី ១៤ខែមេសា ឆ្នាំ ២០២៦ នេះ ដែលត្រូវនឹងថ្ងៃចូលឆ្នាំទី១ សម្រាប់ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍មកលេងកម្សាន្តប្រមាណជាជិត ១លាននាក់ ។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឲ្យដឹងថា ទិន្នន័យទេសចរណ៍ និងប្រជាពលរដ្ឋដើរកម្សាន្ត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មានដូចខាងក្រោម៖
សម្រាប់សង្រ្កានក្រុងកំពង់ចាម មានភ្ញៀវទេសចរណ័ ជាតិចំនួន ១៦៥,៥៤២ នាក់ និងចំនួនភ្ញៀវទេសចរណ៍ តាមរមណីយដ្ឋានក្រុង-ស្រុក ៧៩៣,២៥៨នាក់ សរុបភ្ញៀវទេសចរណ៍ជាតិ ចំនួន ៩៥៨,៦៤៥ នាក់ ទេសចរណ៍បរទេស១៥៥ នាក់ ។ 
គូបញ្ជាក់ផងដែរថា ថ្ងៃដំបូង នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកម្មវិធីល្បែងប្រជាប្រិយ ជាច្រើនប្រភេទសម្រាប់ប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត ។ ជាមួយគ្នានោះ ក៏មានការបង្ហាញពីរពណ៌តាមស្តង់ រហូតដល់ទៅជាង១០០ ស្តង់ សម្រាប់ភ្ញៀវទស្សនាផងដែរ៕





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តថ្ងៃទី១ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តជាង ៣៧មុឺននាក់
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:What Can AI Do for Vietnam? Guangxi & Vietnam Explore Together.
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកបានរឹបអូសយកនាវាដឹកប្រេងដ៏ធំមួយ នៅជិតប្រទេសវេណេស៊ុយអេឡា
[ភាគទី 26] ម៉ៅ ឌុន៖ សរសេររឿងព្រេងនិទាននៅក្នុង "សមរភូមិសំឡេងរំខាន"!

យោបល់ទាំងអស់ (0)