TNAOT News
· ម្សិលមិញ
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អ្នកពាក់ព័ន្ធត្រូវទប់ស្កាត់ បញ្ហាអ្នកសុំទាននៅតំបន់ភ្នំគូលែន ជៀសវាងការរំខានដល់ភ្ញៀវទេសចរ
#ភ្ញៀវទេសចរ# #NEW NEWS# #ភ្នំគូលែន# #សង្គម# #អាជ្ញាធរ# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#
1891
នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យ និងដោះស្រាយបញ្ហានៃការគ្រប់គ្រងសណ្ដាប់ធ្នាប់អ្នកសុំទាន នៅតំបន់រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គធំ ភ្នំគូលែន ជំរុញធ្វើយ៉ាងណាពង្រឹងសណ្ដាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពនៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នេះឱ្យកាន់តែមានរបៀបរៀបរយ និងមានភាពទាក់ទាញ។
ផ្ដោតលើបញ្ហានេះ លោក ឌុច គឹមដម បានជំរុញឱ្យក្រុមការងារ អាជ្ញាធរមូលដ្ឋានឃុំខ្នងភ្នំ និងកងកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅតំបន់ខាងលើនេះ ត្រូវមានវិធានការទប់ស្កាត់ និងគ្រប់គ្រងឱ្យបានហ្មត់ចត់បំផុត ជៀសវាងការឱ្យមានសកម្មភាពរំខានដល់ភ្ញៀវទេសចរ។ ពិតណាស់ ការចុះរៀបចំសណ្ដាប់ធ្នាប់អ្នកសុំទាន នៅតំបន់រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គធំភ្នំគូលែននាពេលនេះ គឺជាកិច្ចការងារអាទិភាពមួយរបស់រដ្ឋបាលខេត្ត ដើម្បីបង្កើនភាពទាក់ទាញ និងផ្តល់នូវភាពកក់ក្ដៅជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតចូលមកដល់នេះ។
ក្នុងន័យនេះ លោកក៏បានអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីតាមដាន និងគ្រប់គ្រងបញ្ហានេះឱ្យមានប្រសិទ្ធភាពយូរអង្វែង ដែលជាផ្នែកមួយក្នុងការថែរក្សាមុខមាត់របស់ខេត្តសៀមរាប ក្នុងនាមជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា ការជំរុញឱ្យពង្រឹងការងារគ្រប់គ្រង និងរៀបចំសណ្ដាប់ធ្នាប់នេះ បន្ទាប់ពីមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា វត្តមានអ្នកសុំទាននៅតាមចំណុចតំបន់ទាក់ទាញទេសចរណ៍សំខាន់ៗលើខ្នងភ្នំគូលែន បានបង្កជាភាពអនាធិបតេយ្យ និងអាចប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរដែលមកកម្សាន្ត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រសួងការងារ បានរៀបចំសង្ក្រាន្តខ្មែរនៅជប៉ុន មានពលករ និងសហគមន៍ខ្មែរជិត ៥០០០នាក់ចូលរួម
គិតត្រឹមថ្ងៃទី១ នៃការបើកសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានប្រជាពលរដ្ឋចូលទស្សនាប្រមាណជាង ១មុឺននាក់
ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ ដេីរលេងកំសាន្ត ព្រមទាំងទស្សនានូវទស្សនីយភាពការតុបតែងលម្អដ៏ប្រណិត និងការហាត់សមក្បួនដង្ហែនគរសង្រ្កាន្ត
[ភាគទី 26] ម៉ៅ ឌុន៖ សរសេររឿងព្រេងនិទាននៅក្នុង "សមរភូមិសំឡេងរំខាន"!

យោបល់ទាំងអស់ (0)