TNAOT News

· ម្សិលមិញ

ព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំ២០២៦ នឹងបង្ហាញជូននូវទិដ្ឋភាពមហាអស្ចារ្យ ដែលមិនមានពីមុនមក!

#ពិធីបុណ្យចូលឆ្នាំថ្មី# #ព្រឹត្តិការណ៍# #NEW NEWS# #នគរសង្ក្រាន្ត# #រមណីយដ្ឋានទេសចរណ៍វត្តភ្នំ# #សង្គម# #ឆ្នាំ២០២៦# #ព័ត៌មានសង្គម#

1931

ព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំ២០២៦ នឹងមានកម្មវិធីកម្សាន្តដ៏សម្បូរបែបជាច្រើន ដូចជាផ្ទាំងទស្សនីយភាពស្អាតៗ ប្លែកៗ នឹងធ្វើឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្ត នឹងទទួលបានអារម្មណ៍រំភើប រីករាយ ក្អាកក្អាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

ជាក់ស្តែង កម្មវិធីដែលមិនគួររំលងក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំ២០២៦ មានដូចជាថ្ងៃទី១៤ ខែមេសា មានដូចជា ១. កម្មវិធីទទួលទេវតា នៅទីតាំងរមណីយដ្ឋានវត្តភ្នំ, ២. កម្មវិធីទាញព្រ័ត្រមិត្តភាព​នគរសង្ក្រាន្ត នៅទីតាំង ផ្លូវថ្មើរជើងចតុមុខ និង៣. កម្មវិធីការសម្តែងល្ខោនក្បាច់បុរាណ (ព្រះទេវីចម្បាំង) ទីតាំងភូមិវប្បធម៌ (សួនវឌ្ឍនៈ)។ ថ្ងៃទី១៥ ខែមេសា មានកម្មវិធីដូចជា ១. កម្មវិធីវេរភត្តប្រគេនព្រះសង្ឃ និងវាលុកចេតិយ (ពូនភ្នំខ្សាច់) នៅទីតាំងរមណីយដ្ឋានវត្តភ្នំ, ២. កម្មវិធី ក្បូនដង្ហែ (នគរសង្ក្រាន្ត) ទីតាំងផ្លូវថ្នើរជើងចតុមុខ និង៣. ការសម្តែងល្ខោនយីកេ (អ្នកតាឃ្លាំងមឿង) ទីតាំងភូមិវប្បធម៌។

ថ្ងៃទី១៦ ខែមេសា ពិធីដង្ហែព្រះពុទ្ធប្បដិមា និងស្រង់ព្រះ ទីតាំងរមណីយដ្ឋានវត្តភ្នំ, ២. កម្មវិធីការសម្តែងយុទ្ធគុនចម្រុះខ្មែរបុរាណ ទីតាំងផ្លូវថ្មើរជើងចតុមុខ, និង៣. កម្មវិធីការសម្តែងល្ខោនស្រមោលស្បែកធំ (ចម្បាំងឥន្ត្រជិត) ទីតាំងភូមិវប្បធម៌។ ថ្ងៃទី១៧ ខែមេសា មានកម្មវិធីដូចជា ១. ការសម្តែងយុទ្ធគុនចម្រុះខ្មែរបុរាណ ទីតាំងរមណីយដ្ឋានវត្តភ្នំ, ២. ការសម្តែងល្ខោនអាប៉េ (ព្រះច័ន្ទគោរព) ទីតាំងភូមិវប្បធម៌ និង៣. រាំវង់ជុំញាតិ ទីតាំងផ្លូវថ្មើរជើងចតុមុខ។ ថ្ងៃទី១៨ ខែមេសា មានកម្មវិធីដូចជា ១. ជួបជុំល្បែងប្រជាប្រិយជុំវិញវត្តភ្នំ ទីតាំងរមណីយដ្ឋានវត្តភ្នំ, ២. ក្បួនដង្ហែ (នគរសង្ក្រាន្ត) ទីតាំងផ្លូវថ្មើរជើងចតុមុខ, និង៣. ការសម្តែងសិល្បៈសហសម័យ ទីតាំងភូមិវប្បធម៌។ ថ្ងៃទី១៩ ខែមេសា មានកម្មវិធីដូចជា កម្មវិធីប្រកួតអុកយក្ស(វគ្គផ្តាច់ព្រ័ត្រ) ទីតាំងភូមិវប្បធម៌, ២. កម្មវិធីទាញព្រ័ត្រមិត្តភាពនគរសង្ក្រាន្ត ទីតាំងផ្លូវថ្មើរជើងចតុមុខ, និង៣. ការសម្តែងល្ខោនបាសាក់ (រឿងជប់សង្វវង្សចៅភារិន) ទីតាំងភូមិវប្បធម៌។

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈព្រឹត្តិការណ៍នគរសង្រ្កាន្ត បានចូលរួមចំណែកក្នុងការលើកតម្កើងអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលដូនតាបានបន្សល់ទុក ក្នុងស្មារតីបន្តថែរក្សា ការពារឱ្យបានគង់វង្ស។

ជាមួយគ្នានេះ ក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងរងការយាយីពីប្រទេសជិតខាង កស.ស.យ.ក. បានបន្តរួបរួមគ្នាជាធ្លង់មួយ បង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល និងវីរកងកម្លាំងជួរមុខ តាមរយៈសកម្មភាព និងយុទ្ធនាការនានា។ ជាពិសេស ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ បានបន្តបង្ហាញការគាំទ្រក្រោមរូបភាពជាច្រើនដូចជា៖ ១- ការរៀបចំពិធីជួបជុំអបអរពិធីបុណ្យចូលឆ្នាំថ្មីនៅតាមបណ្តាជំរំជនភៀសសឹក ចំនួន ១២ទីតាំង ក្នុង ៥ខេត្ត។ ២- យុទ្ធនាការ “១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ”, ៣- ការរៀបចំ និងវេចខ្ចប់នំខ្ញី និងអំបុក បង្កប់នូវក្ដីស្រឡាញ់ និងការដឹងគុណដល់វីរកងកម្លាំងជួរមុខ។, ៤- ការបរិច្ចាគប្រាក់ចំណេញទាំងអស់ពីការលក់ Mascot និងផ្នែកនៃចំណូលពីការលក់ស្តង់នឹងជូនទៅបងប្អូនភៀសសឹក, ៥- ការបរិច្ចាគប្រាក់ចំណេញពីការលក់បន្តោងសោររូបកងកម្លាំង។, ៦- បន្ថែមពីនេះការរៀបចំការរចនាខ្លោងទ្វារ អាវក្រុមការងារនិងយុវជនស្ម័គ្រចិត្ត និង Poster ដើម្បីគាំទ្រដល់វីរៈកងកម្លាំងជួរមុខ និងជនភៀសសឹក។, និង៧- ការសហការជាមួយវិស័យឯកជនក្នុងការចូលរួមបរិច្ចាគដល់បងប្អូនជនភៀសសឹកផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស