TNAOT News

· ម្សិលមិញ

អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរប្រុងប្រយ័ត្ន​ ខណៈអាចនឹងទទួលរងផលប៉ះពាល់ដោយសារឥទ្ធិពលខ្យល់ព្យុះ

#ឥទ្ធិពលខ្យល់ព្យុះ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #អាជ្ញាធរជាតិអប្សរា#

1915

អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងស្តីពីហានិភ័យមួយចំនួន ដែលអាចកើតឡើងនៅរមណីយដ្ឋានអង្គរ ដោយសារឥទ្ធិពលខ្យល់ព្យុះទី៤ ឈ្មោះស៊ីនឡាគូ តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និង ឧតុនិយម ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលមួយចំនួនពីខ្យល់ព្យុះទី៤ ឈ្មោះស៊ីនឡាគូ ចាប់ពីថ្ងៃទី១៤-២៥ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះខេត្តសៀមរាបក៏ទទួលរងឥទ្ធិពលខ្លះៗផងដែរ។ តាមរយៈនេះ រមណីយដ្ឋាន អង្គរ អាចនឹងទទួលរងផលប៉ះពាល់មួយចំនួន កើតចេញពីឥទ្ធិពលខ្យល់ព្យុះនេះ ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ដែលជាហេតុបណ្តាលឱ្យដីជ្រាយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួន។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅក្នុងអំឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសក្នុងអំឡុង ពេលខាងលើ ដោយសូមមេត្តាកុំចតយានគ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិភ័យ នានា ដែលអាចបណ្តាលឱ្យរងរបួស ឬខូចខាតទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ៕រូបតំណាង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស