TNAOT News
· 2ម៉ោងមុន
ដំណឹងល្អ! អគ្គិសនីកម្ពុជា ប្រកាសដាក់ដំណើរការខ្សែកាបកប់បាតសមុទ្រពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម
#ខ្សែកាប# #កោះរ៉ុងសន្លឹម# #NEW NEWS# #សង្គម# #អគ្គនាយកអគ្គិសនីកម្ពុជា# #បាតសមុទ្រ# #ព័ត៌មានសង្គម# #កោះរ៉ុង#
716
អគ្គិសនីកម្ពុជា បានភ្ជាប់ខ្សែកាបកប់បាតសមុទ្រតង់ស្យុង ៣៥គីឡូវ៉ុល ពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម និងដាក់ឱ្យដំណើការរួចរាល់ហើយ បន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងរ៉ែ និថាមពល ព្រមទាំងអគ្គិសនីកម្ពុជា សាងសង់ភ្ជាប់បណ្ដាញអគ្គិសនីទៅកាន់បណ្ដាកោះ នៅខេត្តព្រះសីហនុ និងការងារតភ្ជាប់នេះត្រូវបានអនុវត្តតាំងពីពាក់កណ្តាលឆ្នាំ ឆ្នាំ២០២៥ ហើយបានបញ្ចប់ដាក់ឱ្យដំណើការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ដើម្បីជួយសំរួលជីវភាពដល់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ដាច់ស្រយាល ដូចជាបណ្តាកោះជាដើម។
នេះជាលើកទី ១ ក្នុងប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋនៅលើកោះនេះ ទទួលបានការផ្គត់ផ្គង់ពីបណ្តាញជាតិ ហើយនឹងឈានទៅទទួលថ្លៃអគ្គិសនីសមរម្យ ដូចបណ្តាញទូទៅ ៧៣០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ព្រមទាំងមានថ្លៃអនុគ្រោះ ៣៨០ រៀល ៤៨០រៀល និង ៦១០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង សំរាប់អ្នកមានជីវភាពទាប-មធ្យម ដែលមុននេះមានដល់ទៅ២៩០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង គឺចុះពី ៤ ទៅ ៨ ដង។
កន្លងមក អគ្គិសនីកម្ពុជាក៏បានវិនិយោគសាងសង់ខ្សែបណ្ដាញអគ្គិសនីថ្មីជាច្រើនខ្សែ ដើម្បីភ្ជាប់ពីបណ្ដាញអគ្គិសនីជាតិទៅកាន់បណ្ដាកោះនានា នៅទូទាំងប្រទេស ដែលក្នុងនោះរួមមាន កោះស្រមោច កោះម្នាស់ និងកោះរ៉ុង នៅក្នុងខេត្តព្រះសីហនុ កោះស្មាច់ កោះស្ដេច កោះអំពិល កោះសាមិត កោះស្រឡៅ កោះកាពី និងកោះទទឹង នៅក្នុងខេត្តកោះកុង កោះដាច់ និងកោះតាង នៅក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជាក៏បាននឹងកំពុងបន្តអនុវត្តយ៉ាងសកម្ម លើគម្រោងសាងសង់ខ្សែកាបកប់បាតសមុទ្រ តង់ស្យុង ២២ គីឡូវ៉ុល ពីកោះស្រមោច ទៅកោះតាគៀវ កោះឫស្សី និងកោះក្របី និងគម្រោងសាងសង់ខ្សែកាបកប់ឆ្លងបាតសមុទ្រ ២២ គីឡូវ៉ុលភ្ជាប់ពីឆ្នេរអូរត្រេះ ទៅកោះខ្ទះ ក្នុងខេត្តព្រះសីហនុផងដែរ ដែលនឹងដាក់ឱ្យដំណើការជាបន្តបន្ទាប់ក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យប្រជាពលរដ្ឋនៅលើកោះ ទទួលការផ្គត់ផ្គង់មានស្ថិរភាពល្អ និងមានតំលៃឯកភាពទូទាំងប្រទេស៕





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ ដកដង្ហើមតាមរយៈក្រដាស
ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:The 76th Minute: Starlight Fills the Stadium! This is China-Vietn
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ លំហូរក្នុងទីក្រុង

យោបល់ទាំងអស់ (0)