TNAOT News

· 4​ម៉ោង​មុន

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក

#NEW NEWS# #ឆ្លងចរន្តអគ្គិសនី# #សង្គម# #ព័ត៌មានសង្គម#

1301

នៅវេលាម៉ោង១១:៤០នាទីព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចផ្ទះលេខ១០៥ ផ្លូវ៥៩៨ ក្រុម៤ ភូមិ១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតជាន់ផ្ទាល់ដី រួមមាន ម៉ាស៊ីនត្រជាក់ចំនួន ០៤គ្រឿង, កុំព្យូទ័រចំនួន ០៥គ្រឿង, ម៉ាស៊ីនព្រីនខ្នាតធំចំនួន ០១គ្រឿង, ម៉ាស៊ីនព្រីនខ្នាតតូចចំនួន ០៣គ្រឿង និងឯកសារមួយចំនួន។

នៅវេលាម៉ោង១២:៣០នាទី នាថ្ងៃខែឆាំ្នដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង១២ម៉ែត្រគូប៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស