TNAOT News
· 2ម៉ោងមុន
មហាសង្ក្រាន្តឆ្នាំថ្មី វត្តព្រះវិហារធំសសរ១០០ រៀបចំរួចរាល់ ដើម្បីបើកទទួលប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ
#ពិធីបុណ្យចូលឆ្នាំថ្មី# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #វត្តព្រះវិហារធំសសរ១០០# #បុណ្យចូលឆ្នាំថ្មី# #មហាសង្ក្រាន្ត#
700
មហាសង្ក្រាន្តឆ្នាំថ្មី វត្តព្រះវិហារធំ សសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ បានរៀបចំរួចរាល់ ១០០ភាគរយ ដើម្បីបើកឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលលេងល្បែងកម្សាន្តប្រជាប្រិយគ្រប់ប្រភេទ រាំវង់កម្សាន្ត និងរបាំប្រពៃណី រួមនិងការសម្តែងរឿងអប់រំ និងប្រវត្តិសាស្រ្តជាដើម ចាប់ពីពេលនេះតទៅ រហូតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។
ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការ វត្តព្រះវិហារធំ សសរ១០០ មានសង្ឃដីការបញ្ជាក់ថា មហាសង្ក្រាន្តឆ្នាំថ្មី វត្តព្រះវិហារធំ សសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ឆ្នាំ២០២៦ បានរៀបចំរួចរាល់ ១០០ភាគរយ។
ការប្រារព្វរៀបចំនេះឡើង គឺតបតាមសារចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងធម្មការ និងសាសនា សាលាអនុគណស្រុកសំបូរ បានរៀបចំត្រៀមទទួលមហាសង្គ្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ខាងមុខ ក្នុងនោះមានលេងល្បែងកម្សាន្តប្រជាប្រិយគ្រប់ប្រភេទ រាំវង់កម្សាន្ត និងរបាំប្រពៃណី រួមនិងការសម្តែងរឿងអប់រំ និងប្រវត្តិសាស្រ្តជាដើម៕






សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស

យោបល់ទាំងអស់ (0)