TNAOT News

· 4​ម៉ោង​មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះសាកសួរសុខទុក្ខ ឈ្វេងយល់អំពីជីវភាព និងស្ថានភាពរស់នៅរបស់អ្នកប្រកបរបរធាក់ស៊ីក្លូ

#លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #សមាគមមូលនិធិត្រីចក្រយានកម្ពុជា#

1307

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសប្បុរសធម៌របស់សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីសាកសួរសុខទុក្ខ ឈ្វេងយល់អំពីជីវភាព និងស្ថានភាពរស់នៅរបស់អ្នកប្រកបរបរធាក់ស៊ីក្លូ (ត្រីចក្រយាន) ដែលជាសមាជិករបស់ សមាគមមូលនិធិត្រីចក្រយានកម្ពុជា។

ក្នុងឱកាសចុះសយរសុខទុក្ខ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាននាំប្រសាសន៍សួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនលោកតា លោកអ៊ំ លោកពូ ក៏ដូចជាសមាជិកទាំងអស់របស់សមាគមមូលនិធិត្រីចក្រយានកម្ពុជា ។ លោកជំទាវបណ្ឌិត ក៏បានភ្ជាប់មកនូវអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ រួមជាមួយសម្ភារៈបរិក្ខារនានាដែលជាអំណោយផ្ទាល់របស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សមាជិករបស់សមាគមមូលនិធីត្រីចក្រយានកម្ពុជា ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសគឺដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ។

បន្ថែមពីលើនេះ ជាការគិតគូរចំពោះការអភិវឌ្ឍធនធានមនុស្សកម្ពុជា លោកជំទាវបណ្ឌិត បានមានប្រសាសន៍ផ្តល់ជូនអាហារូបករណ៍សម្រាប់ថា្នក់បរិញ្ញាបត្រ ឬ បរិញ្ញាបត្ររង តាមរយៈ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កូន ចៅរបស់លោកតា លោកអ៊ំ លោកពូ ដែលជាសមាជិករបស់សមាគមមូលនិធិត្រីចក្រយានកម្ពុជាផងដែរ ដើម្បីជាការចូលរួមអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)