TNAOT News
· 10ម៉ោងមុន
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២
#ផ្កាយ២# #មន្រ្តីនគរបាល# #NEW NEWS# #ឋានន្តរស័ក្តិ# #សង្គម# #ព័ត៌មានសង្គម# #នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា#
1638
កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ (ឧត្តមសេនីយ៍ទោ) ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌនគរបាលជាតិ និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សាន់ វិចិត្រ ភេទប្រុស ជនជាតិខ្មែរ។
តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានក្លែងបន្លំជាមន្រ្តីនគរបាលជាតិ (ឋានន្តរស័ក្តិ ឧត្តមសេនីទោ) ក្លែងតួនាទីជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបានធ្វើការភូតកុហក់ជនរងគ្រោះ អោយជឿថាខ្លួន មានសមត្ថកិច្ចលើការងារបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងឈានទៅដល់ការរត់ការចូលក្របខ័ណ្ឌនគរបាលជាតិដល់ជនរងគ្រោះថែមទៀតផង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ នាយកដ្ឋានសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការចាញ់បោកជនសង្ស័យខាងលើ សូមទៅដាក់បណ្ដឹងទាមទារសំណងទឹកប្រាក់ដែលបានបាត់បង់ពីជនស្ស័យនេះ នៅសាលាដំបូងរាជធានីភ្នំពេញផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តំបន់ការពារទេសភាពអន្លង់ព្រីង នៅតែរក្សាបានចំនួនសត្វក្រៀលខ្ពស់បំផុត បើប្រៀបធៀននឹងតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
ជនជាតិចិន ៣២៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ ត្រូវបានបណ្ដេញចេញពីកម្ពុជា
កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃ ដែលកាន់កាប់ដោយខុសច្បាប់នៅតំបន់ព្រំដែនកម្ពុជា

យោបល់ទាំងអស់ (0)