TNAOT News
· 6ម៉ោងមុន
រាជរដ្ឋាភិបាលរៀបចំនូវរថយន្តក្រុងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ
#NEW NEWS# #រថយន្តក្រុង# #សង្គម# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល#
1708
ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រាជរដ្ឋាភិបាល បានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។ 
រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៦ ដោយក្នុងនោះ៖ ១. សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS) ដោយប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង និង ២. សេវាដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៥០០គ្រឿង ដោយបែងចែកជាខ្សែរត់ធំៗ ចំនួន៦គោលដៅ ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរ។ 
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្នុជា បានជូនពរឱ្យ បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទាំងអស់ចូលរួមធ្វើដំណើរ ទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តនានា តាមរយៈ រថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ប្រកបដោយសុវត្ថិភាព និងផាសុកភាពទាំងអស់គ្នា៕




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៣កម្មវិធីប្រចាំថ្ងៃ ដែលមិនគួររំលង នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត
ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះសាកសួរសុខទុក្ខ ឈ្វេងយល់អំពីជីវភាព និងស្ថានភាពរស់នៅរបស់អ្នកប្រកបរបរធាក់ស៊ីក្លូ
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក

យោបល់ទាំងអស់ (0)