TNAOT News
· ម្សិលមិញ
រដ្ឋបាលខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ៤៩នាក់ពាក់ព័ន្ធOnline Scam និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
#សង្គម# #រដ្ឋបាលខេត្តព្រះសីហនុ# #DEVELOPING NEWS# #ព័ត៌មានសង្គម#
1836
រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា កាលពីថ្ងៃទី៨ និង ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចម្រុះបានបង្កើនល្បឿនក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ ដើម្បីត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការស្នាក់នៅមិនស្របច្បាប់របស់ជនបរទេស១០ទីតាំងផ្សេងគ្នាស្ថិតក្នុងភូមិសាស្រ្តខេត្ត។
ជាលទ្ធផលក្នុងចំណោម១០ទីតាំងនេះ សមត្ថកិច្ចរកឃើញអគារមួយកន្លែងស្ថិតនៅក្រោយសណ្ឋាគារ អ៊ូថុង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺមានជាប់ពាក់ព័ន្ធករណី online scam ដោយឃាត់ខ្លួនជនបរទេសចំនួន៤៩នាក់ និងដកហូតទូរសព្ទដៃ ៤៣៥ គ្រឿង, កុំព្យូទ័រលើតុ ៧៥គ្រឿង និងកុំព្យូទ័រយួរដៃ៥គ្រឿង។ ចំណែកក្នុងអគារហ័រធីងអ៊ីនយៀកសឹងទៀន ស្ថិតនៅភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ ក្រុមសមត្ថកិច្ចបានចុះបង្ក្រាបអគារមួយកន្លែងទៀតជាប់កាស៊ីណូហ្សុងហ័ររី ដោយរកមិនឃើញមនុស្សស្នាក់នៅទេ ប៉ុន្តែសមត្ថកិច្ចបានដកហូតបានវត្ថុតាងមានដូចជា ទូរសព្ទដៃ ចំនួន ១,៥០០ គ្រឿង, ម៉ូនីទ័រ ១៤៥ គ្រឿង និងរថយន្ត ៥ គ្រឿង។
ចំណែកការចុះប្រតិបត្តិការនៅកាស៊ីណូ "ហ្សុងហ័ររី ហ្គោលដិន សេន" ស្ថិតក្នុងសង្កាត់លេខ៤ ក្រុមការងារសមត្ថកិច្ចបានរកឃើញមនុស្សសរុប ១០៤នាក់ (ស្រី្ត ១៧ នាក់) ក្នុងនោះមានលិខិតឆ្លងដែន ៧៥ នាក់។ វត្ថុតាងដែលត្រូវបានរឹបអូស មានកុំព្យូទ័រលើតុ ចំនួន ៣០ គ្រឿង, ម៉ូនីទ័រ ៩ គ្រឿង, ម៉ាស៊ីន CPU ៩គ្រឿង និងទូរសព្ទដៃចំនួន ៧២ គ្រឿង។ បច្ចុប្បន្ន ជនបរទេស ៣៥ នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្តេញចេញ ចំណែក ៦៩ នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យទិញសំបុត្រយន្តហោះដើម្បីចាកចេញពីកម្ពុជា ។
ក្នុងថ្ងៃដដែល ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ នៅសណ្ឋាគារ ប៉ាមីស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ៤ នាក់ (គ្មានលិខិតឆ្លងដែន) និងម្នាក់ទៀតពាក់ព័ន្ធករណីគ្រឿងញៀន,នៅអគារផ្ទះវិឡា បុរីអូរ៣ សុខសាន្ត ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានជនបរទេស១៥នាក់ (ស្ត្រីនាក់) ស្នាក់នៅក្នុងនោះឃាត់ខ្លួនជនជាតិចិន១នាក់ និងជនជាតិប៉ាគីស្ថាន១ នាក់ (គ្មានលិខិតឆ្លងដែន) រួមទាំងដកហូតកុំព្យូទ័រមួយចំនួន និងនៅសណ្ឋាគារ ម៉ារីប៊ិចស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានជនបរទេស១១នាក់ស្នាក់នៅក្នុងនោះក្រុមការងារឃាត់ខ្លួនជនជាតិវៀតណាម ១ នាក់ ករណីពុំមានលិខិតឆ្លងដែន ។
គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានអនុវត្តការត្រួតពិនិត្យទីតាំងស្នាក់នៅសរុបចំនួន ៧៧៤ ទីតាំង ក្នុងនោះបានបង្ក្រាបទីតាំងពាក់ព័ន្ធនឹង Online Scams បានចំនួន ២៨ ទីតាំង និងរកឃើញទីតាំងដែលមានជនបរទេសស្នាក់នៅមិនស្របច្បាប់ចំនួន ១៦ ទីតាំង៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 25] ហុងសិន៖ ស្មារតីដ៏អស្ចារ្យក្នុងចំណោមអណ្តាតភ្លើងសង្គ្រាមនៅគុយលីន
Discover the art that returns shattered porcelain to wholeness: the craft of restoration
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក
ទូកទេសចរណ៍បុកជាមួយស្ពាននៅរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្ស ១០នាក់

យោបល់ទាំងអស់ (0)