TNAOT News

· 6​ម៉ោង​មុន

អតីតពលករមកពីថៃថា ការធ្វើតេស្ត RPL មិនអស់ប្រាក់ហើយទទួលបានសញ្ញាបត្រជំនាញថែមទៀត

#NEW NEWS# #ពលករខ្មែរ# #សង្គម# #ព័ត៌មានសង្គម#

1593

អតីតពលករខ្មែរម្នាក់ក្នុងចំណោមអតីតពលកររាប់សែននាក់ផ្សេងទៀតដែលត្រឡប់មកពីប្រទេសថៃបានលើកឡើងថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) មិនចាំបាច់ចំណាយប្រាក់ ហើយថែមទាំងទទួលបានវិញ្ញាបនបត្រផ្លូវការបញ្ជាក់ពីជំនាញធ្វើឱ្យរូបលោកមានឱកាសខ្ពស់ក្នុងការទទួលបានការងារទាំងក្នុងនិងក្រៅប្រទេស។

លោក អ៊ន ភ័ក្ត មានស្រុកកំណើតនៅខេត្តបាត់ដំបង អតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃរូបនេះប្រាប់ថា លោក លោកសប្បាយចិត្តនិងអរគុណរដ្ឋាភិបាល ដែលបង្កើតឱ្យមានការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនដោយឥតគិត ធ្វើឱ្យរូបលោកបានចុះឈ្មោះនិងធ្វើតេស្តជាប់ដោយជោគជ័យ ដោយបានប្រែក្លាយបទពិសោធទៅជាសញ្ញាបត្រផ្លូវការ។ 

លោក អ៊ន ភក្តី បញ្ជាក់ថា បើគ្មានកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញពីមុនទេ បទពិសោធរបស់លោកជាច្រើនឆ្នាំដែលបានធ្វើការងារនៅប្រទេសថៃ មិនអាចប្តូរបានជាទំនុកចិត្តក្នុងការទទួលបានឱកាសការងារនៅកន្លែងការងារនោះទេ។ លោកបន្ថែមថា វិញ្ញាបនបត្រជាតិផ្លូវការដែលលោកទទួលបាន មិនត្រឹមតែជួយឱ្យលោកទទួលបានឱកាសការងារលឿនរហ័សនៅក្នុងស្រុកនោះទេ ប៉ុន្តែក៏មានឥទ្ធិពលជួយឱ្យលោកឆាប់ទទួលបានទំនុកចិត្តនិងឱកាសការងារក្រៅប្រទេសទៀតផង។ 

អតីតពលកររូបនេះ បានប្រាប់ទៅដល់អតីតពលករខ្មែរផ្សេងទៀត ដែលចង់បានជំនាញដោយមិនចាំបាច់ឆ្លងកាត់ការសិក្សា ចំណាយពេលតិច ឱកាសរកចំណូលបានច្រើនជាងមុន ថែមទាំងមានឱកាសឡើងតំណែងសូមកុំភ្លេចចុះឈ្មោះធ្វើតេស្តជំនាញដែលមានពីមុនដោយឥតគិតថ្លៃ ដើម្បីបម្លែងបទពិសោធទៅជាវិញ្ញាបនបត្រជាតិផ្លូវការ៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស