TNAOT News
· 5ម៉ោងមុន
អាជ្ញាធរជាតិអប្សរាផ្តល់វិធានការការពារដល់ភ្ញៀវជាតិ-អន្តរជាតិ ខណៈអាកាសធាតុនឹងបន្តកើនកម្ដៅ
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #កើនកម្ដៅ# #អាជ្ញាធរជាតិអប្សរា#
1465
នាពេលបច្ចុប្បន្ន ពិសេស ក្នុងខែមេសានេះ អាកាសធាតុនឹងបន្តកើនកម្ដៅ ជាពិសេសតំបន់មួយចំនួនអាចទទួលរងសំពាធខ្យល់ក្តៅខ្លាំង ដែលនេះ ជាបញ្ហាប្រឈមក្នុងដំណើរទស្សនារបស់ភ្ញៀវជាតិ-អន្តរជាតិ ក្នុងតំបន់ឧទ្យានអង្គរ និងសាធារណជនទូទៅទាំងអស់។ 
អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ និងវិធានការការពារ ដោយមានការព្រួយបារម្ភពីផលប៉ះពាល់ និងគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចកើតឡើង ចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅ។ 
អាជ្ញាធរជាតិអប្សរាសំណូមពរឱ្យមាន បង្កើនការយកចិត្តទុកដាក់ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ចៀសវាងកើតមានបញ្ហាផ្នែកសុខភាពណាមួយ និងពាក់មួកដើម្បីការពារកម្ដៅថ្ងៃ ជាពិសេសចូលរួមប្រើប្រាស់មួកស្លឹកត្នោត ដែលជាអត្តសញ្ញាណជាតិខ្មែរ។
អាជ្ញាធរជាតិអប្សរាក៏ណែនាំឱ្យប្រើប្រាស់ផលិតផលការពារស្បែក ចៀសវាងផលប៉ះពាល់ដោយកម្ដៅថ្ងៃ និងស្លៀកសំលៀកបំពាក់សមរម្យ ដែលបង្កភាពងាយស្រួលដល់ខ្លួន ស្របតាមក្រមប្រតិបត្តិអង្គរជាដើម។ល។
ដោយឡែក សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ មគ្គុទេសក៍ទេសចរណ៍ ក្រុមហ៊ុន ទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ត្រូវចូលរួមណែនាំ និងចែករំលែកព័ត៌មានជូនភ្ញៀវទេសចរអំពីស្ថានភាពអាកាសធាតុក្តៅ និងមធ្យោបាយការពារ ឱ្យបានតាមគ្រប់រូបភាព និងតាមលទ្ធភាពដែលអាចធ្វើទៅបាន។
កំណត់កាលវិភាគទស្សនាឱ្យបានសមរម្យ ចៀសវាងរៀបចំដំណើរទស្សនកិច្ចច្រើនកន្លែងពេកក្នុងមួយថ្ងៃ និងយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ។ល។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋរស់ នៅជុំវិញឧទ្យានអង្គរ ក៏ដូចជាសាធារណជនទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបានការចោល សម្ភារ ឬឧបករណ៍ ក៏ដូចជាការដុតស្លឹកឈើ ជញ្ជាំង សំរាម ឬឧបករណ៍ផ្សេងៗទុកចោលជាដើម ដែលងាយឆាបឆេះ ចូលរួមបង្ការឱ្យបានការឆេះព្រៃ និងផ្ទះសម្បែងជាយថាហេតុនានា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 23] ក្វាន់ សានយីវ៖ "ធ្វើដំណើរមួយម៉ឺនម៉ាយ" ដោយចាប់ផ្តើមពីទីក្រុងគុយលីន!
ប្រទេសថៃ បញ្ជាក់ពីការស្លាប់សមាជិកនាវិកទាំង ៣នាក់របស់ខ្លួន ដែលរងការវាយប្រហារនៅក្នុងច្រកសមុទ្រHormuz
[ភាគទី 26] ម៉ៅ ឌុន៖ សរសេររឿងព្រេងនិទាននៅក្នុង "សមរភូមិសំឡេងរំខាន"!
រាជរដ្ឋាភិបាល បន្តបញ្ចុះតម្លៃប្រេងដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ

យោបល់ទាំងអស់ (0)