TNAOT News

· ម្សិលមិញ

តារាកំប្លែង លោកតា សង់ សុីស រំភើបចិត្តស្រក់ទឹកភ្នែក ខណៈបានជួបជុំអ្នកសិល្បៈរួមជំនាន់

#Social Life# #តាសង់ សុីស# #កម្សាន្ត# #តារាខ្មែរ# #តារាកំប្លែង#

1787

ផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្ដាញសង្គម ខណៈបានឃើញនៅវីដេអូឃ្លីបដ៏កម្រមួយបង្ហាញពីសកម្មភាព តារាកំប្លែងជើងចាស់ លោកតា សង់ សុីស រំភើបចិត្តស្រក់ទឹកភ្នែក ក្រោយបានជួបជុំសិល្បៈរួមជំនាន់ក្នុងវិស័យសិល្បៈកំប្លែង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្មក្នុងជន្មាយុ ៧៧ឆ្នាំ ហើយអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះ គឺយើងសង្គេតឃើញថា លោកតា សង់ សុីស ត្បិតតែមានការលំបាកនៃការនិយាយស្តីយ៉ាងណា ក៏តារាកំប្លែងជើងចាស់រូបនេះ នៅតែព្យាយាមញ៉ាកបរិយាកាសឲ្យមានភាពសប្បាយរីករាយ ដោយក្នុងនោះមានទាំងការរាំរែកព្រមទាំងច្រៀងថែមទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីមើលឃើញនៅសកម្មភាពបែបនេះ នាយ ព្រែក ក៏បានបង្ហោះរូបភាពអបជាមួយសំណេរថា៖ «ទោះលោកឳ សង់ សុីស មានវ័យជរាមិនអាចសម្ដែងកំប្លែងបន្ដទៀតបាន តែរូបភាពទាំងអស់នេះបង្ហាញថាយើងមិនបានទុកឳសុីសចោលទេ គាត់សប្បាយផង ស្រក់ទឹកភ្នែកផងព្រោះបំណងដែលគាត់ចង់ជួបជុំអ្នករួមជំនាន់គាត់បានសម្រេចហើយ»។

ក្រោយពីបានឃើញបែបនេះហើយ មហាជនអ្នកលេងបណ្ដាញសង្គមនាំគ្នាចូលទៅស៊ែរចែករំលែកបង្ហាញអារម្មណ៍រំភើប ព្រមទាំងបង្ហាញក្ដីនឹករលឹក និងចងចាំមិនភ្លេចចំពោះសមត្ថភាពក្នុងការសម្ដែងរបស់ លោកតា សង់ សុីស នាកន្លងមកធ្លាប់បានធ្វើឲ្យគ្រប់គ្នាសើចសប្បាយផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស