Cambo-China

· ម្សិលមិញ

ការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តល់កិច្ចសហការយ៉ាងល្អជម្រុញទាក់ទំនងប្រទេសទាំងពីរ

#យោធាចិន# #ចូលឆ្នាំខ្មែរ# #សង្គម# #រាជរដ្ឋាភិបាលកម្ពុជា# #ព័ត៌មានសង្គម# #CAMBO-CHINA#

704

ឯកឧត្តម អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃខ្ពស់ចំពោះរាល់ជំនួយឧបត្ថម្ភ ជាសម្ភារៈ គ្រឿងបំពាក់ និងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលភាគីចិនបានផ្តល់ជូនកម្ពុជាកន្លងមក គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជាឲ្យរីកចម្រើន។ នេះបើតាមអត្ថន័យក្នុងជំនួបសម្តែងការគួរសម រវាង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោកវរសេនីយ៍ឯកពិសេស Seng Dazhi នាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។

ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ល្អរបស់ភាគីចិន និងបានលើកឡើងពីទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ដែលជា “មិត្តដែកថែប” និង “សហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាល”។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯកពិសេស Seng Dazhi បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និងបានអះអាងពីការបន្តពង្រឹងទំនាក់ទំនង តាមរយៈកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ ធ្វើជាគំរូដ៏ភ្លឺស្វាងសម្រាប់ការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន។

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឈានមកដល់នៅថ្ងៃខាងមុខ លោកអនុព័ន្ធយោធាចិន បានគោរពជូនពរឯកឧត្តមអគ្គមេបញ្ជាការ ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងភារកិច្ចការពារជាតិមាតុភូមិផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស