TNAOT News

· 04-09

យានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ១៦គ្រឿង ត្រូវបានក្រុមចល័តក្រសួងចុះឆ្មក់ត្រួតពិនិត្យ

#ក្រុមហ៊ុនដឹកជញ្ជូន# #យានយន្ត# #NEW NEWS# #សង្គម# #ដឹកលើសទម្ងន់# #ក្រសួងសាធារណការ# #ព័ត៌មានសង្គម#

1856

គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងក្រុមការងារត្រួតពិនិត្យចល័តចម្រុះ បានសហការជាមួយមន្រ្តីស្ថានីយថ្នល់ទទឹង ស្ថានីយអ្នកលឿង ស្ថានីយកំពង់ទួល ស្ថានីយអង្គស្នួល និងស្ថានីយព្រែកហូរ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ ៥ទីតាំងផ្សេងៗគ្នា ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១-នៅលើផ្លូវជាតិលេខ១១ គ.មលេខ៧៩ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ បានត្រួតពិនិត្យយានយន្តចំនួន ២គ្រឿង លើសទម្ងន់អនុញ្ញាតចន្លោះពី១៩តោន ដល់ ២០តោន គិតជាភាគរយចន្លោះពី៦៦% ដល់ ៧៦%។, ២-នៅលើផ្លូវជាតិលេខ៣១៣ គ.មលេខ០+១០០ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានត្រួតពិនិត្យយានយន្តចំនួន ២គ្រឿង លើសទម្ងន់អនុញ្ញាតចន្លោះពី៩តោន ដល់ ២៣តោន គិតជាភាគរយចន្លោះពី២២% ដល់ ៥៧%។, ៣-នៅលើផ្លូវជាតិលេខ៣ គ.មលេខ២៤+៧៥០ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានត្រួតពិនិត្យយានយន្តចំនួន ៥គ្រឿង មានពាក់ឡូហ្គូ SSP លើសទម្ងន់អនុញ្ញាតចន្លោះពី៦តោន ដល់ ១០តោន គិតជាភាគរយចន្លោះពី៣៧% ដល់ ៦២%។

៤-នៅលើផ្លូវជាតិលេខ៣៤ គ.មលេខ៨ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានត្រួតពិនិត្យយានយន្តចំនួន ៣គ្រឿង លើសទម្ងន់អនុញ្ញាតចន្លោះពី៥តោន ដល់ ៩តោន គិតជាភាគរយចន្លោះពី៣១% ដល់ ៥៦%។ និង ៥-នៅលើផ្លូវជាតិលេខ20A គ.មលេខ១ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានត្រួតពិនិត្យយានយន្តចំនួន ៤គ្រឿង មានពាក់ឡូហ្គូ SL, DN, KH លើសទម្ងន់អនុញ្ញាតចន្លោះពី៧តោន ដល់ ១២តោន គិតជាភាគរយចន្លោះពី៤៣% ដល់ ៧៥%។

សរុបលទ្ធផលនៅក្នុងយុទ្ធនាការត្រួតពិនិត្យយានយន្តទាំង ១៦ទីតាំង ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ១៦គ្រឿង លើសទម្ងន់កម្រិតកំណត់ទាំង១៦គ្រឿង លើសទម្ងន់អនុញ្ញាតចន្លោះពី ៥តោន ដល់ ២៣តោន គិតជាភាគរយចន្លោះពី២២% ដល់ ៧៦%។

បន្ថែមពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ។ ក្រុមការងារចល័តពិសេស នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស