TNAOT News
· ម្សិលមិញ
ប្រធានាធិបតីបារាំង បង្ហើបពីការបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានាខែវិច្ឆិកាខាងមុខ
#NEW NEWS# #សង្គម# #ប្រធានាធិបតីបារាំង# #ខែវិច្ឆិកា# #ព័ត៌មានសង្គម# #ភ្នំពេញ# #ទស្សនកិច្ច#
2003
តាមរយៈអង្គការហ្វ្រង់កូហ្វូនី (Francophonie) បារាំងកំពុងបន្តដំណើរជាមួយកម្ពុជា បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Villers-Cotterêts ក្នុងឆ្នាំ២០២៤ ហើយការណាត់ជួបបន្ទាប់ត្រូវបានកំណត់ធ្វើឡើងនៅភ្នំពេញ ដែលនៅទីនោះ ឯកឧត្តម នឹងមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកា។
នេះបើយោងតាមប្រភពព័ត៌មានពីស្ថានទូតបារាំងប្រចាំកម្ពុជា ដកស្រង់ដោយក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថាឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូល 'សុខភាពតែមួយ' (One Health Summit) កាលពីម្សិលមិញនៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងយើងនៅថ្ងៃនេះ ក្នុងទីក្រុងប៉ារីស។
ជាមួយគ្នានេះ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានរំលេចថា រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ។
ប្រធានាធិបតីបារាំង Emmanuel Macron បានរំលេចថា នេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតខ្លាំងឡើងផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ដំឡើងព្រះឋានៈព្រះនាង នរោត្តម ចេណ្ណា ជា«អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា»
តារាកំប្លែង លោកតា សង់ សុីស រំភើបចិត្តស្រក់ទឹកភ្នែក ខណៈបានជួបជុំអ្នកសិល្បៈរួមជំនាន់
មនុស្សជិត ២០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសតួកគី បន្ទាប់ពីការវាយប្រហារលើស្ថានកុងស៊ុលអ៊ីស្រាអែល
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា

យោបល់ទាំងអស់ (0)