TNAOT News
· 5ម៉ោងមុន
ក្រសួងធម្មការ ណែនាំឱ្យគ្រប់វត្តអារាមរៀបចំពិធីបង្សុកូលឧទ្ទិសបុណ្យកុសល ជូនវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតការពារជាតិ
#វិញ្ញាណក្ខន្ធវីរកងទ័ព# #NEW NEWS# #សង្គម# #ពិធីបង្សុកូល# #ព័ត៌មានសង្គម# #ក្រសួងធម្មការ និងសាសនា#
1542
ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រសួងធម្មការ និងសាសនា បានណែនាំឱ្យគ្រប់វត្តអារាមទាំងអស់ រៀបចំពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ ចេញផ្សយថ្ងៃចន្ទទី៦មេសា ឆ្នាំ២០២៦។
ក្រសួងធម្មការ និងសាសនា បានណែនាំឱ្យមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត សហការជាមួយព្រះមន្ត្រីសង្ឃក្នុងការណែនាំព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ គណៈកម្មការគ្រប់វត្តអារាមឱ្យយកព្រះទ័យ និងយកចិត្តទុកដាក់សម្អាត និងតុបតែងលម្អវត្តអារាម។ បន្ថែមពីនេះ វត្តអារាម ត្រូវរៀបចំឱ្យមានបរិស្ថានល្អ សមជាបូជនីយដ្ឋានគួរគោរពបូជា សម្រាប់បរិស័ទទូទៅ និងចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោកឱ្យបាន សមរម្យ ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិតាមវត្តអារាម ស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតាបិតា ចាស់ព្រឹទ្ធាចារ្យជាដើម។
មួយវិញទៀត មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវណែនាំគ្រប់វត្តអារាមឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបរិស័ទដែលបានទៅធ្វើបុណ្យ និងរៀបចំល្បែងប្រជាប្រិយនានាក្នុងវត្តអារាម ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ជាដើម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦ធៀបនឹង៣ខែដើមឆ្នាំ២០២៥មានកំណើនរហូតទៅដល់ជាង ៧១%
ថ្ងៃទី១ នៃមហោស្រពប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ នៅខេត្តកំពង់ស្ពឺ
Exquisite glass artworks are actually made this way!!
តារាសម្ដែងហូលីវូដកញ្ញា Lily James តួឯកក្នុងរឿង "Cinderella" ធ្វើទស្សនកិច្ចនៅអនុវិទ្យាល័យ ហ៊ុន សែន រលួស ខេត្តសៀមរាប

យោបល់ទាំងអស់ (0)