TNAOT News

· ម្សិលមិញ

ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦ធៀបនឹង៣ខែដើមឆ្នាំ២០២៥មានកំណើនរហូតទៅដល់ជាង ៧១%

#ការនាំចេញអង្ករ# #ប្រទេសកម្ពុជា# #NEW NEWS# #សហព័ន្ធស្រូវអង្ករ# #សង្គម# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល#

1712

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦កន្លងនេះ កម្ពុជានាំចេញអង្ករបានចំនួន៣៦១ ៥៧៨ តោន ខណៈរយៈពេល ៣ខែកាលពីដើមឆ្នាំ២០២៥កម្ពុជានាំចេញអង្ករបានចំនួនតែ ២១១ ០៥៨ តោនប៉ុណ្ណោះ។

កាលពី៣ខែដើម២០២៥ កម្ពុជាមានតែចំនួន ៥៥គោលដៅសម្រាប់ការនាំចេញអង្ករ ប៉ុន្តែនៅក្នុងអំឡុងពេល៣ខែដើម២០២៦ នេះកម្ពុជាមានរហូតចំនួន ៥៦គោលដៅសម្រាប់ការនាំចេញអង្ករ ហើយក្រុមហ៊ុននាំចេញអង្ករបានកើនពី៤៧ដល់៥៨ក្រុមហ៊ុន។ចំពោះប្រភេទអង្ករ ដែលបាននាំចេញក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ មាន អង្ករក្រអូបចំនួន ៦០.១២ភាគរយ ប្រភេទអង្ករសគ្រាប់វែង ១៦.១៦ភាគរយ អង្ករចំហុយ ១.៥៥ភាគរយ អង្ករសរីរាង្គចំនួន ០.៨៨ភាគរយ អង្ករបាក់គ្រប់ប្រភេទ ២១.០៩ភាគរយនិងអង្ករផ្សេងៗចំនួន ០.២ភាគរយ។

សូមរម្លឹកថា រយៈពេល ១២ ខែ នៃ ឆ្នាំ ២០២៥ កន្លងនេះ កម្ពុជាសម្រេចបានការនាំចេញ អង្ករចំនួន ៩៤០ ៣២១ តោន ហើយបើកម្ពុជារក្សាបានកំណើនបរិមាណនាំចេញ ដូចក្នុងអំឡុង៣ខែដើមឆ្នាំ២០២៦នេះ នោះកម្ពុជានឹងអាចនាំចេញអង្ករលើសពី១លានតោនរហូតដល់បំណាច់ឆ្នាំនេះដែលជាផែនការរបស់រាជរដ្ឋាភិបាលផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស