TNAOT News

· 11​ម៉ោង​មុន

កម្លាំងជំនាញស្រាវជ្រាវបំបែកសំណុំរឿងករណីឃាតកម្មបាញ់សម្លាប់បុរសម្នាក់ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នៅខេត្តកោះកុង

#NEW NEWS# #ករណីឃាតកម្ម# #សង្គម# #ខេត្តកោះកុង# #ព័ត៌មានសង្គម#

1663

កម្លាំងស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានស្រាវជ្រាវបំបែកសំណុំរឿងឃាត់កម្មបាញ់សម្លាប់បុរសម្នាក់នៅក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនដៃដល់ និងបក្ខពួកសរុប ៣នាក់។យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៥៖២៥នាទី កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យទាំងចំនួន៣នាក់ រួមមាន៖

១-ឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាល បានប្រើប្រាស់អាវុធ AK (បាញ់៦គ្រាប់) ទៅលើជនរងគ្រោះ

២-ឈ្មោះ សាយ សៀវហ្វុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ

៣-ឈ្មោះ យុន ស្រីលាភ ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន ។

កម្លាំងនគរបាល បានដកហូតវត្ថុតាង រួមមាន៖ អាវុធ AK ស្វាយបត់ ចំនួន១ដើម បង់កាំភ្លើងចំនួន១ គ្រាប់កាំភ្លើងចំនួន២៤គ្រាប់, ម៉ូតូចំនួន២គ្រឿង (Zoomer X ចំនួន១គ្រឿង និង PCX ចំនួន១គ្រឿង) ។

ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)