TNAOT News
· ម្សិលមិញ
ឃាត់ខ្លួនជនជាតិបរទេសចំនួន ១៤នាក់ ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និងសង្ស័យបង្កប់បទល្មើស Online Scam
#បទល្មើស# #NEW NEWS# #ជនជាតិបរទេស# #ជនជាតិបង់ក្លាដេស# #សង្គម# #ព័ត៌មានសង្គម# #ខុសច្បាប់#
2231
ឃាត់ខ្លួនបុរសជនជាតិបង់ក្លាដេស ៥នាក់ និងប៉ាគីស្ថាន ៩នាក់ ក្រោយរកឃើញការស្នាក់នៅមិនប្រក្រតី និងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ស្ថិតក្នុងបុរីកំបូលស៊ីធី ផ្ទះលេខ៦២C ផ្លូវលេខ០២ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦។
ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច ក៏បានដកហូតសម្ភារៈវត្ថុតាងមានដូចជាៈទូរសព្ទដៃ ចំនួន ៥៧ គ្រឿង, កុំព្យូទ័រ (All-in-one)ចំនួន ០៥គ្រឿង និងស៊ីមកាត ប្រភេទស៊ីមបរទេសមួយចំនួនធំ។
លទ្ធផលកោសលវិច័យរកឃើញ ជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោក online scam ក្រោមរូបភាពផ្តល់ការងារ។ បច្ចុប្បន្ន ជនបរទេសទាំង ១៤នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញនាំយកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងចាត់ការតាមច្បាប់យ៉ាងតឹងរ៉ឹងបំផុតផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កម្លាំងជំនាញស្រាវជ្រាវបំបែកសំណុំរឿងករណីឃាតកម្មបាញ់សម្លាប់បុរសម្នាក់ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នៅខេត្តកោះកុង
ប្រទេសថៃព្រមានអំពីហានិភ័យសុខភាព ខណៈដែលកម្ដៅកើនឡើងដល់ ៤២អង្សាសេ
ព្យុះ និងភ្លៀងធ្លាក់ខ្លាំងពីរសប្តាហ៍ជាប់គ្នា បានសម្លាប់មនុស្សជាង ១២០ នាក់នៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន
ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ

យោបល់ទាំងអស់ (0)