TNAOT News
· 2ម៉ោងមុន
រដ្ឋសភាព ជំរុញឲ្យអាជ្ញាធរ បន្តរឹតបន្តឹង និងអនុវត្តវិធានការយ៉ាងតឹងរ៉ឹងក្នុងការបង្ក្រាបបទល្មើស
#អសន្តិសុខ# #បទល្មើស# #NEW NEWS# #រដ្ឋសភាព# #សង្គម# #អាជ្ញាធរ# #ព័ត៌មានសង្គម#
607
ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានជំរុញឲ្យកងកម្លាំងមានសមត្ថកិច្ច បន្តរឹតបន្តឹង និងអនុវត្តវិធានការយ៉ាងតឹងរ៉ឹងក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងទប់ស្កាត់ក្រុមក្មេងទំនើង មិនឲ្យបង្កអសន្តិសុខក្នុងមូលដ្ឋាន។
នេះបើតាមការលើកឡើងរបស់ ឯកឧត្តម កែប ជុតិមា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សាសង្កាត់ កងកម្លាំងប៉ូលីស កងរាជអាវុធហត្ថ និងប្រជាការពារ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ ឯកឧត្តម កែប ជុតិមា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងទាំងអស់ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ។ ជាពិសេស ឯកឧត្តម បានផ្តោតសំខាន់លើបញ្ហាបទល្មើសឆបោកតាមអនឡាញ (Online scams) ដែលកំពុងកើតមាន និងប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយបានអំពាវនាវឲ្យមានវិធានការកាត់បន្ថយ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា ដើម្បីការពារទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលកោះហៅអប់រំធ្វើកិច្ចសន្យា ក្រោយបានធ្វើសកម្មភាព អសីលធម៌ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ
ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយឥតកែប្រែ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមសរសេរសំបុត្រជូនពរ និងដឹងគុណដល់វីរៈកងទ័ពជួរមុខកម្ពុជា

យោបល់ទាំងអស់ (0)