TNAOT News

· ម្សិលមិញ

ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយឥតកែប្រែ

#NEW NEWS# #សេចក្តីព្រាងច្បាប់# #សង្គម# #ព្រឹទ្ធសភា# #ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា# #ព័ត៌មានសង្គម#

1818

សម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន ៥៨រូប បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយឥតកែប្រែ ចំនួន ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងស្របទៅនឹងស្ថានភាព និងការកើនឡើងដែលគួរឱ្យ ព្រួយបារម្ភ នៃអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមានគោលបំណងកំណត់អំពីវិធានផ្នែក ព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះបទល្មើសឆបោក ដែលត្រូវបាន ប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្ត បទល្មើស ព្រមទាំងចំពោះបទល្មើសដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សេចក្តីព្រាងច្បាប់នេះមានចែងអំពីការបង្កើតឱ្យមានវិធានព្រហ្មទណ្ឌដើម្បីបំពេញចន្លោះ ខ្វះខាតនៃច្បាប់បច្ចុប្បន្ន ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលបង្កនូវហានិភ័យធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខសង្គម សេដ្ឋកិច្ច និងប្រជាពលរដ្ឋ រួមទាំង ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ក៏ដូចជាការលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មនេះ។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងមាន ៥ជំពូក និង២៤មាត្រា ត្រូវបានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១១២សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧។

លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពី លទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន ៤រូប ឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺពី ឯកឧត្តម កើតរិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស