TNAOT News

· ម្សិលមិញ

សមត្ថកិច្ច បើកប្រតិបត្តិការបង្ក្រាបករណីមេក្លោងធំជួញដូរសារធាតុញៀន ដោយជនល្មើសបានធ្វើការតដៃ បង្កឲ្យសម្ថតកិច្ចរងរបួសចំនួន ២រូប

#ខេត្តតាកែវ# #NEW NEWS# #សង្គម# #ករណីគ្រឿងញៀន# #ព័ត៌មានសង្គម#

1960

នៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តតាកែវ ដោយមានការដឹកនាំ និងសម្របសម្រួល ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានស្រាវជ្រាវ និងបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងកំឡុងពេលប្រតិបត្តិការជនល្មើសបានធ្វើការតដៃជាមួយសមត្ថកិច្ច បង្កឲ្យសម្ថតកិច្ចរងគ្រោះចំនួន ២រូប បច្ចុប្បន្នកំពុងជញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ គូសបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ខ្លួនជនល្មើសសរុបចំនួន ៧នាក់ ក្នុងនោះមានមេក្លោងធំធ្វើការជួញដូរយ៉ាងសកម្ម ១នាក់ឈ្មោះ រាជ ។

*វត្ថុតាងចាប់យករួមមាន ៖

១-គ្រឿងញៀនមួយចំនួន

២-កាំភ្លើងខ្លី ចំនួន ០៣ដើម

​៣-គ្រាប់កាំភ្លើង មួយចំនួន

៤-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស