TNAOT News

· 15​ម៉ោង​មុន

អបអរសាទរ! ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ជាឃុំអស់មីន ក្រោមជំនួយរបស់រដ្ឋាភិបាលឥណ្ឌា

#ខេត្តត្បូងឃ្មុំ ជាខេត្តដែលអស់មីន# #NEW NEWS# #សង្គម# #ខេត្តកោះកុង# #រដ្ឋាភិបាលឥណ្ឌា# #ព័ត៌មានសង្គម# #សង្គ្រាម#

1650

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកការប្រកាសឃុំត្រពាំងរូងអស់មីន គឺជាសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់សហគមន៍ និងសម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលសមិទ្ធផលនេះ មិនត្រឹមតែជាកិច្ចការបច្ចេកទេសនៃការបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវជោគជ័យនៃការស្តារឡើងវិញនូវសុវត្ថិភាព សន្តិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោយសង្គ្រាមនៅកម្ពុជា ក្រោមជំនួយរបស់រដ្ឋាភិបាលឥណ្ឌា នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។ក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវអំណរគុណជូនដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រតិបត្តិករបោសសម្អាតមីន អង្គការសង្គមស៊ីវិល សប្បុរជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នេះ។ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ទៀតថា ប្រទេសឥណ្ឌា គឺជាមិត្តល្អរបស់កម្ពុជាគ្រប់កាលៈទេសៈ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ចំពោះសមិទ្ធផលសកម្មភាពមីនក្នុងខេត្តកោះកុង ក៏ដូចជាប្តេជ្ញាបន្តគាំទ្រនូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត “កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម” និងធានាថាប្រជាពលរដ្ឋគ្រប់រូបអាចរស់នៅដោយសុវត្ថិភាព ហើយសេចក្តីថ្លៃថ្នូររបស់មនុស្សក៏ត្រូវបានស្តារឡើងវិញផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)