TNAOT News
· ម្សិលមិញ
រដ្ឋាភិបាលម៉ាឡេស៊ី បញ្ជាឱ្យមន្ត្រីរាជការធ្វើការពីផ្ទះដើម្បីសន្សំសំចៃប្រេងឥន្ធនៈ
#ប្រេងឥន្ធនៈ# #NEW NEWS# #ព័ត៌មាន# #រដ្ឋាភិបាល# #ប្រទេសម៉ាឡេស៊ី# #ព័ត៍មានអន្តរជាតិ# #មន្ត្រីរាជការ#
2070
លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានមានប្រសាសន៍ថា ប្រទេសម៉ាឡេស៊ីនឹងដាក់ចេញនូវគោលនយោបាយធ្វើការពីផ្ទះសម្រាប់មន្ត្រីរាជការចាប់ពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៦តទៅ ដើម្បីសន្សំសំចៃថាមពលក្នុងអំឡុងពេលសង្គ្រាមមជ្ឈិមបូព៌ា។

ការប្រកាសរបស់នាយករដ្ឋមន្ត្រីនៅយប់ថ្ងៃពុធ (ថ្ងៃទី ០១ ខែមេសា) បានកើតឡើងនៅពេលដែលប្រទេសអាស៊ីអាគ្នេយ៍នេះចាប់ផ្តើមរងផលប៉ះពាល់ពីសង្គ្រាមមជ្ឈិមបូព៌ាលើការផ្គត់ផ្គង់ប្រេងឥន្ធនៈសកល។ លោក អាន់វ៉ា បានថ្លែងក្នុងអំឡុងពេលសន្និសីទពិសេសមួយថា គណៈរដ្ឋមន្ត្រីបានយល់ព្រមលើគោលនយោបាយធ្វើការពីផ្ទះ ដែលវិធានការនេះមានគោលបំណងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងធានាបាននូវការផ្គត់ផ្គង់ថាមពលដែលមានស្ថេរភាព។
ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលបានកាត់បន្ថយចំនួនទឹកប្រាក់ឧបត្ថម្ភធនសម្រាប់ប្រេងសាំង RON95 ដែលមនុស្សម្នាក់ៗអាចទិញបានក្នុងមួយខែៗ ដោយសារតែតម្លៃប្រេងឆៅសកលកើនឡើងខ្ពស់ ហើយអ៊ីរ៉ង់បានបិទច្រកសមុទ្រHormuz ដែលជាផ្លូវឆ្លងកាត់ដ៏សំខាន់។ លោក អាន់វ៉ា បាននិយាយថា កូតាសម្រាប់ប្រេងឥន្ធនៈឧបត្ថម្ភធននឹងត្រូវកាត់បន្ថយពី ៣០០ លីត្រមកត្រឹម ២០០ លីត្រក្នុងមួយខែ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិការចំនួន ៥០០០$ ជួយសំរាលថ្លៃព្យាបាលដល់ លោក ម៉េង ប៊ុនទ្បូ
កម្លាំងព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ចាប់ខ្លួនជនសង្ស័យ១១នាក់ និងសង្គ្រោះជនរងគ្រោះ៣នាក់
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:The 76th Minute: Starlight Fills the Stadium! This is China-Vietn
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងនៃដំណើរត្រឡប់ទៅវិញ

យោបល់ទាំងអស់ (0)