TNAOT News
· ម្សិលមិញ
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញពិនិត្យរមណីយដ្ឋានប្រាសាទគុកយាយហម
#សង្គម# #ប្រាសាទគុកយាយហម# #ព័ត៌មានសង្គម# #ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ#
1758
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យទីតាំងប្រាសាទគុកយាយហម ដែលស្ថិតនៅក្នុងភូមិជ្រេស ឃុំព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោកជំទាវបានធ្វើការណែនាំដល់មន្រ្តីជំនាញឲ្យបន្តយកចិត្តទុកដាក់ជួសជុល ថែរក្សារូបបដិមា សំណង់ប្រាសាទ បរិស្ថានជុំវិញ និងត្រូវរៀបចំកែច្នៃរមណីយដ្ឋានប្រាសាទគុកយាយហមនេះឲ្យមានសោភ័ណ្ឌភាពដើម្បីឆ្លើយតបដល់កិច្ចការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ផង និងដើម្បីសម្រាប់បម្រើឲ្យវិស័យទេសចរណ៍ផង។
គួរបញ្ជាក់ថា ប្រាសាទគុកយាយហម ជាប្រាសាទបុរាណដ៏ចំណាស់មួយស្ថិតដែលមានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ តួប្រាង្គប្រាសាទនេះធ្វើអំពីថ្មភក់សុទ្ធសាធ មានទ្វារចូលបែររកទិសទាំងបួន។





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ព្រះនាងជេនណានៃកម្ពុជា៖ ការប្រើប្រាស់តន្ត្រីជាតំណភ្ជាប់ដើម្បីឱ្យយុវជនកាន់តែច្រើនស្គាល់ប្រទេសចិន
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ ដកដង្ហើមតាមរយៈក្រដាស
2025 Media Event for Lancang-Mekong Countries Held in Nanning
ប្រុងប្រយ័ត្ន! ខ្សែភ្លើងកកិតនិងស័ង្កសីបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះផ្ទះចំនួន ០១ខ្នង ខូចខាតអស់ទាំងស្រុង

យោបល់ទាំងអស់ (0)