TNAOT News
· 8ម៉ោងមុន
ប្រុងប្រយ័ត្ន! ខ្សែភ្លើងកកិតនិងស័ង្កសីបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះផ្ទះចំនួន ០១ខ្នង ខូចខាតអស់ទាំងស្រុង
#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#
1626
នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ មានករណីអគ្គិភ័យមួយកើតឡើងបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង នៅត្រង់ចំណុចក្រុមទី២៩ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំពោះសំណងខាងលើជាប្រភេទមាន ទំហំ ០៥ម៉ែត្រ x ០៦ម៉ែត្រ សង់អំពីឈើ ជញ្ជាំងស័ង្កសី ដំបូលស័ង្កសី សង់ផ្ទាល់ដី ដែលជារបស់ជនរងគ្រោះឈ្មោះ នាក់ ភន ភេទស្រី អាយុ៥៤ឆ្នាំ ចំណែកសម្ភារខូចខាតរួមមាន៖ ឆេះផ្ទះ ០១ខ្នង និងឆេះសម្ភារៈប្រេីប្រាស់ផ្សេងៗ នៅក្នុងផ្ទះឆេះអស់ទាំងស្រុង។
ករណីនេះដែរកម្លាំងនគរបាលការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃស្នងការដ្ឋានខេត្តបាត់ដំបង បានចុះពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុង។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ក្នុងករណីអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ខ្សែភ្លើងកកិតនិងស័ង្កសីផ្ទះ) ទើបបណ្តាលអោយមានអគ្គិភ័យតែម្តង និងមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងឆ្លងទៅអ្នកជិតខាងឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)