TNAOT News

· ម្សិលមិញ

ឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនទេសចរណ៍ VR SMILE TOUR AND TRAVEL Co.,Ltd ដែលបានឆបោកប្រាក់អតិថិជន

#NEW NEWS# #ឆបោក# #សង្គម# #ព័ត៌មានសង្គម# #ម្ចាស់ក្រុមហ៊ុនទេសចរណ៍#

1787

កម្លាំងសមត្ថកិច្ចនគរបាលរបស់ក្រុមការងារ Hotline Scam 24/7 អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ.ស.ប ភេទប្រុស អាយុ៣៦ឆ្នាំ ជាម្ចាស់ក្រុមក្រុមហ៊ុនទេសចរណ៍ VR SMILE TOUR AND TRAVEL Co.,Ltd ពាក់ព័ន្ធនឹងការឆបោកប្រាក់ពីជនរងគ្រោះជាច្រើន។ 

ការឃាត់ខ្លួននេះ ធ្វើឡើងដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7 ដោយមានការសម្របសម្រួលពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា សមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះប្រមាណជាង២០បណ្តឹង ដែលបានប្តឹងម្ចាស់ក្រុមហ៊ុនទេសចរណ៍ VR SMILE TOUR AND TRAVEL Co.,Ltd ដែលមានអាសយដ្ឋានស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឆបោកប្រាក់ពីជនរងគ្រោះដែលជាអតិថិជន ក្រោមរូបភាពទទួលប្រាក់ ដើម្បីរៀបចំដំណើរកំសាន្តក្នុង-ក្រៅប្រទេស ប៉ុន្តែជាក់ស្តែងពុំបំពេញកាតព្វកិច្ចរៀបចំដំណើរកំសាន្តជូនអតិថិជន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារ តាមដីកាបង្គាប់ឲ្យឃុំរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស