TNAOT News
· ម្សិលមិញ
គម្រោងកែច្នៃសំណាញ់នេសាទឈប់ប្រើប្រាស់ទៅជាផលិតផលអាចលក់បាន នឹងជួយលើកកម្ពស់ជីវភាពសហគមន៍កោះស្តេច
#កោះស្តេច# #លើកកម្ពស់ជីវភាពសហគមន៍# #អ្នកនេសាទ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #សំណាញ់#
1728
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានជលផល ជាសេនាធិកា បានគាំទ្រនិងសហការ ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ ដើម្បីដាក់ឱ្យដំណើរការគម្រោងដឹកនាំដោយសហគមន៍ស្ត្រី “រលកស្ត្រី”។
គំនិតផ្តួចផ្តើមនេះផ្តោតលើការកែច្នៃសំណាញ់នេសាទដែលឈប់ប្រើប្រាស់ ទៅជាផលិតផលដែលអាចលក់បាន ដើម្បីបង្កើនឱកាសរកប្រាក់ចំណូលបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន ព្រមទាំងកាត់បន្ថយហានិភ័យនៃការបោះចោលឧបករណ៍ទាំងនេះចូលទៅក្នុងសមុទ្រ។
សំណាញ់នេសាទឈប់ប្រើប្រាស់ គឺជាប្រភេទកាកសំណល់សមុទ្រដ៏គ្រោះថ្នាក់បំផុតមួយ ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះសមុទ្រ និងសហគមន៍តាមតំបន់ឆ្នេរ។ នៅពេលសំណាញ់នេសាទត្រូវបានបោះចោលក្នុងសមុទ្រ វាអាចទាក់សត្វសមុទ្រ បណ្តាលឱ្យស្លាប់ និងនាំឱ្យមានការថយចុះនៃធនធានជលផល។ នៅកោះស្តេច ដែលជាសហគមន៍ពឹងផ្អែកលើការនេសាទជាប្រភពចំណូលសំខាន់ បញ្ហានេះបានប៉ះពាល់យ៉ាងខ្លាំងដល់ទាំងប្រាក់ចំណូល និងសន្តិសុខស្បៀង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
The Traditional Chinese Art of Straw Weaving
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:The 76th Minute: Starlight Fills the Stadium! This is China-Vietn
Sharing Experiences and Promoting Governance to Build a ASEAN-China Community with a Shared Future
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ មិត្តភាពកម្ពុជា-ចិន ធន់ និងទុកចិត្តបាន នៅគ្រប់កាលៈទេសៈ

យោបល់ទាំងអស់ (0)