TNAOT News
· ម្សិលមិញ
ចងចាំមិនភ្លេច! ឧកញ៉ា ខេមរៈ សិរីមន្ត រៀបចំពីធីរាប់បាត្រព្រះសង្ឃ ១០០អង្គ ឧទ្ទិសកុសលជូនវីរៈកងទ័ពពលី នៅព្រឹកស្អែកនេះ
#Social Life# #ខេមរៈ សិរីមន្ត# #កងទ័ព# #កម្សាន្ត# #តារាខ្មែរ# #ពិធីរាប់បាត្រ#
2110
ឧកញ៉ា ខេមរៈ សិរីមន្ត តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បានបង្ហោះវីដេអូមួយនារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដើម្បីអញ្ជើញមហាជនចូលរួមរាប់បាត្រព្រះសង្ឃ ១០០អង្គ ឧទ្ទិសកុសលជូនវីរៈកងទ័ពពលី នៅទីតាំងគេហដ្ឋានរបស់លោកផ្ទាល់ ដោយលោកនឹងបិទផ្លូវនៅតំបន់នេះចំនួនមួយព្រឹកដើម្បីរៀបចំពីធីនេះឡើង។

យ៉ាងណាមិញបើយោងតាមការបញ្ជាក់របស់ ឧកញ៉ា ខេមរៈ សិរីមន្ត រៀបរាប់អបជាមួយសំណេរថា៖ «ចាប់ពីថៃឈ្លានពានទឹកដីខ្មែរមក ខ្ញុំបាទនិងក្រុមគ្រួសារប្រជាជនខ្មែរទាំងអស់ពិតជាមានអារម្មណ៍រន្ធត់តក់ស្លុតនិងការបាត់បង់ជីវិតរបស់វីរៈកងទ័ពដែលបានបូជាជីវិតការពារទឹកដីខ្មែរយើង ចាប់ពីពេលនោះមកយើងខ្ញុំបានសច្ចាក្នុងចិត្តថានឹងធ្វើពិធីនិមន្តព្រះសង្ឃ ១០០អង្គ ឧទ្ទិសកុសលដល់វីរៈកងទ័ពដែលបានពលីដើម្បីជាតិនឹងទឹកដីនៅថ្ងៃស្អែកនេះទី១ ខែ មេសា នៅផ្ទះរបស់ខ្ញុំផ្ទាល់ កម្មពិធីរាប់បាត្រព្រះសង្ឃចំនួន ១០០អង្គ ឧទិសកុសលជូនវីរៈកងទ័ព ដែលបានពលីដើម្បីជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី: ថ្ងៃ ពុធ ទី ០១ មេសា ២០២៦ ម៉ោង: ០៧:០០ ព្រឹក ជួបជុំពុទ្ធបរិស័ទ ០៨:០០ ព្រឹក រាប់បាត្រ កម្មវិធីនឹងបញ្ចប់ បន្ទាប់ពីពុទ្ធបរិស័ទ រាប់បាត្ររួចរាល់។

សូមបញ្ជាក់ផងដែរថា ចំពោះគេហដ្ឋានឧកញ៉ា ខេមរៈ សិរីមន្ត ស្ថិតនៅទល់មុខសួនសុបិន្ត ចំការព្រីង ក្បែរវត្តសំរោងអណ្ដែត រាជធានីភ្នំពេញ៕ អត្ថបទដោយ៖ Sun Darasy




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នាវាទេសចរណ៍បរទេសមួយគ្រឿងដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០នាក់ មកទស្សនកិច្ចកម្ពុជា
ម្ចាស់រថយន្ដបុកជនរងគ្រោះស្លាប់ ៦នាក់ នៅស្រុកមោងឬស្សី ត្រូវបានឪពុកម្ដាយនាំចូលសារភាពហើយ
[ភាគទី 29] វ៉ាង លូយ៉ាន៖ អ្នកស្នេហាជាតិអក្សរសាស្ត្រម្នាក់ដែលត្រូវបានបង្កើតឡើងក្នុងអណ្តាតភ្លើងសង្គ្រាម
[ភាគទី 26] ម៉ៅ ឌុន៖ សរសេររឿងព្រេងនិទាននៅក្នុង "សមរភូមិសំឡេងរំខាន"!

យោបល់ទាំងអស់ (0)