TNAOT News
· 8ម៉ោងមុន
ក្មេងទំនេីងម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអប់រំ ក្រោយធ្វើសកម្មភាពបង្ហោះម៉ូតូ ដោយសារមិត្ដភ័ក្ភឌឺដងថាមានម៉ូតូហេីយមិនចេះបង្ហោះ
#ខេត្តកំពង់ស្ពឺ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង# #បង្ហោះម៉ូតូ#
1575
កម្លាំងសមត្ថកិច្ចនគរបាលចុះសហការស្រាវជ្រាវនិងឈានទៅឃាត់ក្មេងទំនេីងម្នាក់ដែលធ្វេីសកម្មភាពជិះម៉ូតូបង្ហោះនៅតាមខ្នងទំនប់ប្រឡាយទឹក ស្ថិតក្នុងភូមិបឹងចង្រៀក ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ រីឯអ្នករួមដំណេីរគេចខ្លួន (កំពុងតែបន្ដ) ។ 
ក្មេងទំនេីងដែលបង្ហោះម៉ូតូមានឈ្មោះ សំអូន ចាន់និសា ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិឯកភាព ឃុំព្រៃវិហារ ស្រុកគងពិសី មុខរបរសិស្សសាលា ។
ក្រោយកំលាំងនគរបាលយកមកដល់អធិការដ្ឋាននគរបាលស្រុក បានឆ្លេីយនិងទទួលស្គាល់ថាខ្លួននិងបក្ខពួកពិតជាបានធ្វេីសកម្មភាពជិះម៉ូតូបង្ហោះតាមខ្នងប្រឡាយទឹកប្រាកដមែន ការជម្រុញអោយខ្លួនហ៊ានធ្វេីបែបនេះមកពី មិត្ដភ័ក្ភឌឺដងថាមានម៉ូតូហេីយមិនចេះបង្ហោះ ទេីបខ្លួនធ្វេីបែបនេះ សម្ថកិច្ចបានអនុវត្ដគោលការណ៍ ៣ចំណុច ៖
- កោសក់ក្បាល និងធ្វេីពលកម្មសម្អាតបរិស្ថានជុំវិញអង្គភាព និងអប់រំធ្វេីកិច្ចសន្យា ។
- អញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាអប់រំ ប្រដៅកូនកុំឱ្យហក់
ចូលក្រុមមិនល្អ និងខិតខំរៀនមិនត្រូវប្រព្រឹត្ដទង្វេីផ្ទុយពីច្បាប់ ។
- ដកហូតម៉ូូតូមួយគ្រឿងស៊យសូគី Let'sព៌ណស ផ្លាកលេខកំពង់ស្ពឺ 1O-3729 យកមករក្សាម៉ូតូទុករយៈពេល ៣ខែ ស្មេី ៩០ថ្ងៃនៅអធិការដ្ឋាននគរបាលស្រុកគងពិសី៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស

យោបល់ទាំងអស់ (0)