TNAOT News
· 13ម៉ោងមុន
ត្រពាំង នៅដែនជម្រកសត្វព្រៃលំផាត់ដើរតួយ៉ាងសំខាន់ក្នុងការគំាទ្រសត្វជិតផុតពូជ
#ជីវចម្រុះ# #NEW NEWS# #សង្គម# #ត្រពាំង# #ព័ត៌មានសង្គម# #សត្វជិតផុតពូជ# #ដែនជម្រកសត្វព្រៃលំផាត់#
1626
ត្រពាំងចំនួន២៤ ដែលមានទីតាំងក្នុងតំបន់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានជ្រើសរើសដើម្បីស្តារនិងពិនិត្យតាមដានជីវចម្រុះ។ ទិន្នន័យអង្កេតតាមដានបឋមក្នុងខែមករានិងកុម្ភះកន្លងទៅបានបង្ហាញពីភាពវិជ្ជមានសម្រាប់ជីវចម្រុះជាពិសេសវត្តមានប្រភេទសត្វស្លាបដែលកំពុងរងការគំរាមកំហែងជាសាកលដែលពឹងផ្អែកលើប្រភពទឹកតាមត្រពាំងទាំងនេះក្នុងរដូវប្រាំង។
ត្រពាំងជីកស្តារចំនួន ១៩ ត្រូវបានជ្រើសរើសសម្រាប់ការអង្កេតដោយផ្ទាល់ហើយត្រពាំងធម្មជាតិមិនបានស្តារចំនួន២ ត្រូវបានពិនិត្យតាមដានដោយកាមេរ៉ាស្វ័យប្រវត្តិ។កាមេរ៉ាស្វ័យប្រវត្តិត្រូវដាក់នៅត្រពាំងក្នុងរដូវប្រាំងចាប់ពីខែធ្នូដល់ខែឧសភា។ កាមេរ៉ាស្វ័យប្រវត្តិទាំងអស់ត្រូវបានកំណត់ដើម្បីកត់ត្រាកាលបរិច្ឆេទ និងពេលវេលាដោយស្វ័យប្រវត្តិ ហើយដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ។
ជាលទ្ធផលក្នុងកត់ត្រាក្នុងខែមករានិងកុម្ភះឆ្នាំ២០២៦ មន្ត្រីជំនាញ បានកត់ត្រាសត្វព្រៃចំនួន៣៤ ប្រភេទពីត្រពាំងទាំង២៤នេះ រួមទាំងសត្វស្លាប សត្វក្រចកជើងជំពាម អំបូរ ពានរ និងប្រភេទសត្វល្មូន។ ប្រភេទសត្វចំនួនពីរត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុត(ត្រយងយក្ស និងត្រយងចង្កំកស) បីប្រភេទជាប្រភេទសត្វជិតផុតពូជ(សត្វក្ងោក ស្វាព្រាម និងសត្វស្វាត្រោស) បីប្រប្រភេទជាប្រភេទសត្វកំពុងរងគ្រោះ(សត្វក្រៀល ខ្ទីងនិងប្រើស)និងពីរប្រភេទទៀតជាប្រភេទសត្វជិតរងការគំរាមកំហែង (សត្វត្រដក់តូច និងកុកពាក់អំបោះ)ផងដែរ៕ 







សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងឆ្លុះត្រឡប់រវាងជញ្ជាំងថ្ម
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក
មន្ត្រីជំនាញ រកឃើញជីវ:ចម្រុះប្រភេទថ្មី និងកម្រជាច្រើនប្រភេទ នៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកបានរឹបអូសយកនាវាដឹកប្រេងដ៏ធំមួយ នៅជិតប្រទេសវេណេស៊ុយអេឡា

យោបល់ទាំងអស់ (0)