TNAOT News
· 03-23
ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងព្រះសីហនុ លើកទី១១ ផ្ទុះអ្នកចូលរួមជាង ១៥,០០០ នាក់ បំបែកកំណត់ត្រាថ្មី!
#TNAOT SPORT# #កីឡា# #កីឡាជាតិ# #រត់ម៉ារ៉ាតុង#
2097
ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ «ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១១» បានបើកដំណើរការយ៉ាងអធិកអធម នៅតំបន់ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ដោយទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ឆ្នាំនេះ ព្រឹត្តិការណ៍ទទួលបានការចូលរួមប្រមាណ ១៥,០០០ នាក់ មកពី ៤១ ប្រទេស ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ក្នុងប្រវត្តិរៀបចំរយៈពេល ១០ លើកកន្លងមក។

ឯកឧត្តមបានបន្ថែមថា ការកែលម្អតម្រាយផ្លូវរត់តាមបណ្ដោយឆ្នេរសមុទ្រស្ទើរទាំងមូល បានផ្តល់បទពិសោធន៍ថ្មីដល់អ្នកចូលរួម និងបង្កើនភាពទាក់ទាញនៃព្រឹត្តិការណ៍នេះ។ កត្តានេះបានរួមចំណែកធ្វើឲ្យមានការកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកចូលរួម ទាំងជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ព្រឹត្តិការណ៍កីឡាបែបនេះ មិនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសំខាន់សម្រាប់ផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ទៅកាន់ពិភពលោក ស្របតាមគោលនយោបាយ «កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងទាក់ទាញ»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអភិរក្សបរិស្ថានតំបន់ឆ្នេរ ជាពិសេសក្នុងនាមជាសមាជិកក្លិបឆ្នេរស្អាតល្អបំផុតលើពិភពលោក។ ព្រមទាំងភ្ជាប់ជាមួយសកម្មភាពសប្បុរសធម៌ ដោយថវិកាដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍ ត្រូវបានបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ និងអង្គការដៃគូពាក់ព័ន្ធមួយចំនួនផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបង្ហាញក្តីសង្ឃឹមថា នៅឆ្នាំបន្ទាប់ៗ ព្រឹត្តិការណ៍នេះនឹងបន្តទាក់ទាញអ្នកចូលរួមកាន់តែច្រើន ជាពិសេសអត្តពលិកអន្តរជាតិ ដើម្បីមកទទួលបទពិសោធន៍ពិសេសនៃការរត់តាមបណ្ដោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងបាន ៩នាក់ ដែលបានធ្វើសកម្មភាពវាយ និងគប់រថយន្ត១គ្រឿង បណ្តាលឲ្យរងការខូចខាត
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង
ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើងដោយឪពុកចុងចាក់សម្លាប់កូនស្រីម្នាក់ និងម្តាយរងរបួសធ្ងន់ នៅក្រុងព្រះសីហនុ
2025 Media Event for Lancang-Mekong Countries Held in Nanning

យោបល់ទាំងអស់ (0)