TNAOT News
· 13ម៉ោងមុន
សិស្សានុសិស្សនៃវិទ្យាល័យចំនួន១៦ បានចាប់ផ្តើមហាត់សមនៃក្បួនដង្ហែនគរសង្ក្រាន្ត
#សាកលវិទ្យាល័យ# #សិស្ស# #នគរសង្ក្រាន្ត# #សង្គម# #វិទ្យាល័យ# #ព័ត៌មានសង្គម#
1790
សិស្សានុសិស្សនៃវិទ្យាល័យចំនួន១៦ និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងគ្រឹះស្ថានឧត្តមសិក្សាចម្រុះ បានបញ្ជូនតំណាងមកហាត់សម “ក្រឡាដង្ហែ” នៅទីតាំងមុខវត្តឧណ្ណាលោម។ នេះជាការហាត់សមលើការសម្តែងក្បាច់រាំយុវជនប្រចាំវិទ្យាល័យ និងការបង្ហាញជូនជាលើកដំបូងនូវល្បែងប្រជាប្រិយខ្មែរចំនួន ១៦ប្រភេទ ដែលប្រជាជនខ្មែរនិយមលេងនៅពេលបុណ្យចូលឆ្នាំ និងការជួបជុំគ្នាផ្សេងៗទៀត។ ក្រុមការងារក្បួនដង្ហែសូមគោរពថ្លែងអំណរគុណរដ្ឋបាលរាជធានី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងក្រុមការងារប្រតិបត្តិ ដែលបានជួយសម្របសម្រួលការហាត់សមនេះឱ្យប្រព្រឹត្តទៅដោយរលូន៕












សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)