TNAOT News
· 4ម៉ោងមុន
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បួនគន្លង សម្រេចការងារបាន ៩៥,៥%
#NEW NEWS# #ផ្លូវជាតិលេខ៧# #សង្គម# #ព័ត៌មានសង្គម#
1360
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម)។
ដំណើរចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ធ្វើឡើងនារសៀលថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦។
គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វឌ្ឍនភាពគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ) ប្រវែងសរុប ៤៥,៥០គីឡូម៉ែត្រ (PK000+000 – PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចការងារបានចំនួន ៩៥,៥%។
ដើម្បីឱ្យបានហើយមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ក្រសួងបានសំណូមពរដល់ជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំបំពេញការងារដើម្បីពង្រឹងគុណភាពផ្លូវ និងត្រូវចុះអនុវត្តការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋមន្រ្តីក្រសួងវប្បធម៌ពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដែលរងគ្រោះដោយជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥
Sharing Experiences and Promoting Governance to Build a ASEAN-China Community with a Shared Future
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់
តម្លៃប្រេងឥន្ធនៈកើនឡើង ២៥% នៅស្រីលង្កា ខណៈដែលសង្គ្រាមនៅមជ្ឈិមបូព៌ារំខានដល់ការផ្គត់ផ្គង់

យោបល់ទាំងអស់ (0)