TNAOT News

· 14​ម៉ោង​មុន

ក្រសួងសុខាភិបាល ជំរុញគម្រោងសាងសង់អគារមន្ទីរពេទ្យតាមព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ

#មន្ទីរពេទ្យ# #ខេត្តបន្ទាយមានជ័យ# #NEW NEWS# #ក្រសួងសុខាភិបាល# #សង្គម# #ព័ត៌មានសង្គម#

1684

មន្ត្រីជំនាញ បានចុះពិនិត្យទីតាំងយុទ្ធសាស្ត្រចំនួន ២កន្លែង រួមមាន៖ ១.មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និង ២.មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ស្ថិតក្នុងភូមិកោះកែវ ស្រុកមង្គលបូរី។ការចុះពិនិត្យរួមគ្នារវាងក្រសួងសុខាភិបាល និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ គឺដើម្បីប្រមូលទិន្នន័យចាំបាច់ផ្នែកបច្ចេកទេស ដោយផ្តោតលើ៖ ១)ការផ្ទៀងផ្ទាត់ប្លង់មេជាមួយស្ថានភាពដីជាក់ស្តែង ២)ការពិនិត្យលើបទដ្ឋានគំនូសប្លង់ស្ថាបត្យកម្ម ឱ្យស្របតាមស្តង់ដាបច្ចេកទេសជាតិ ៣)ការវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងលក្ខណៈនគរូបនីយកម្មជុំវិញទីតាំងសាងសង់។

ដើម្បីធានាឱ្យដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន ក្រុមការងារបានពិភាក្សាលើចំណុចដែលត្រូវយកចិត្តទុកដាក់បន្ថែម រួមមាន៖ ១)ការត្រួតពិនិត្យគុណភាព ធានាថាសំណង់រឹងមាំ និងប្រើប្រាស់បានយូរអង្វែង ២)សុវត្ថិភាពការដ្ឋាន ការពារហានិភ័យផ្សេងៗ ក្នុងពេលប្រតិបត្តិការសាងសង់ និង ៣)និរន្តរភាព រៀបចំប្រព័ន្ធទឹក-ភ្លើង និងការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ឱ្យបានហ្មត់ចត់បំផុត។

ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការនាំយកសេវាសុខាភិបាលឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបម្រើសេវាថែទាំសុខភាព ប្រកបដោយគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតំបន់ព្រំដែនផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស