TNAOT News

· 11​ម៉ោង​មុន

សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ»

#NEW NEWS# #សង្គម# #សហភាពសហព័ន្ធយុវជនកម្ពុជា# #ព័ត៌មានសង្គម# #១ម៉ឺនក្រមា#

1642

សហភាពសហព័ន្ធយុវជនកម្ពុជាបានសហការគាំទ្រនូវគំនិតផ្តួចផ្តើមរបស់លោកហេង សុខវិសាល និងលោកស្រី ជា ស្រីនា ព្រមទាំងយុវជនស្ម័គ្រចិត្ត ដោយបានរៀបចំយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ»។

កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុម។

យុទ្ធនាការនេះ មានការចូលរួមពីសំណាក់ ព្រះសង្ឃ ពុកម៉ែបងប្អូនខ្មែររយ៉ាងច្រើនកុះករ ក្នុងគោលបំណងដើម្បីបង្កើតជាវេទិកាជូនសាធារណជន ក្នុងការបង្ហាញនូវក្ដីនឹករលឹក និងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេង របស់វីរកងកម្លាំងទាំងអស់ដែលបាននិងហ៊ានលះបង់ជីវិត សាច់ស្រស់ឈាមស្រស់ និងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងបុព្វហេតុការពារជាតិមាតុភូមិដោយអង់អាចក្លាហានបំផុត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស