TNAOT News
· ម្សិលមិញ
នគរបាលខេត្តស្វាយរៀង ចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ខេត្តស្វាយរៀង# #ឆបោកអនឡាញ#
1882
កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងឃាត់ខ្លួនជនសង្ស័យ៨នាក់ (ស្រី១នាក់) ជនជាតិវៀតណាម ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។
ក្រោយទទួលបានបទបញ្ជាក់ និងព័ត៌មាននៃបទល្មើសមួយនេះ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងលោកវរសេនីយ៍ទោ ជិន សុភឿន ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបនៅផ្ទះសំណាក់ វ៉ាំងភូ (HQ) ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ដោយឃាត់ខ្លួនជនសង្ស័យ៨នាក់ (ស្រីម្នាក់) ជាជនជាតិវៀតណាម ព្រមទាំងដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ ១៧គ្រឿង, ម៉ាស៊ីនកុំព្យូទ័រ ០១គ្រឿង និងទូរស័ព្ទ ០៣គ្រឿង។ ជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សហជីព និងកម្មករនិយោជិតថ្លែងអំណរគុណសម្ដេចធិបតី ដែលតែងតែយកចិត្តទុកដោយរិះរកវិធីសម្រាលបន្ទុក
លោក Trump ប្រាប់អ៊ីស្រាអែលកុំឱ្យវាយប្រហារម្តងទៀតលើថាមពលអ៊ីរ៉ង់ ខណៈដែលវិបត្តិកាន់តែធ្ងន់ធ្ងរឡើង
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក
ទីបំផុតអ្នកបើកបរ Taxi ដែលបៀតបៀនលើយុវតីម្នាក់ពេលធ្វើដំណើរតាមដងផ្លូវបានចេញវីដេអូសុំទោសជាសាធារណៈ

យោបល់ទាំងអស់ (0)