TNAOT News
· ម្សិលមិញ
ប្រជាពលរដ្ឋខឹងសម្បារ ខណៈកូនអភិបាលស្រុកម្នាក់បើកបររថយន្តបុកក្មេងហើយបោះសម្តីថា «បើស្លាប់សង២ម៉ឺនដុល្លារបញ្ចប់រឿង»
#ខណ្ឌឬស្សីកែវ# #NEW NEWS# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម#
2134
កាលពីវេលាម៉ោង០៨:៥០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់បានកើតឡើង ដោយបុរសម្នាក់ដែលគេស្គាល់ថា ជាកូនអភិបាលស្រុកមួយរូប បានបេីករថយន្តបុកក្មេងរបួសធ្ងន់ធ្ងរហេីយបោះសម្ដីថា បើស្លាប់សង២ម៉ឺនដុល្លារបញ្ចប់រឿង ហេតុការណ៍នេះស្ថិតនៅតាមផ្លូវបេតុង១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានប្រាប់ថា បុរសខាងលេីសង្ស័យចេញពីទទួលទានស្រា បេីករថយន្ត FORTING ស្លាកលេខកម្ពុជា P.YEAN.7 បុកម៉ូតូធូដេ ស្លាកលេខភ្នំពេញ 1J-4604 បណ្ដាលឲ្យក្មេងប្រុសភាគីខាងម៉ូតូរងរបួសធ្ងន់ធ្ងរ ហេីយអូសម៉ូតូទៅជិត២០ម៉ែត្រទេីបឈប់ហេីយពេលចុះពីលេីរថយន្តមក បានបោះពាក្យសម្ដីថា “បេីស្លាប់សងតែ២ម៉ឺនបញ្ចប់រឿងចប់ហេីយ” ធ្វេីឲ្យអ្នកភូមិក្មេងចាស់ប្រុសស្រី មានការខឹងសម្បារយ៉ាងខ្លាំង។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ សហការជាមួយផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះអន្តរាគមន៍ នាំអ្នកបេីកបរទៅស្នាក់ការប៉ុស្តិ៍រងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែងនិងយកមធ្យោបាយទាំងពីរទៅរក្សាទុកបណ្ដោះអាសន្ន រួមទាំងនាំអ្នកបេីកបរខាងលេីទៅដេីម្បីរងចាំដោះស្រាយតាមនីតិវិធី៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស

យោបល់ទាំងអស់ (0)