TNAOT News

· ម្សិលមិញ

ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ​ជាច្រើនខ្នង នៅចំណុចផ្លូវរថភ្លេីង សង្កាត់បឹងកក់ទី២

#តំបន់បឹងកក់# #NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម#

1918

នៅវេលាម៉ោង ៨និង៤០នាទីយប់​ ថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០២៦ ផ្ទះប្រជាពលរដ្ឋ​មួយកន្លែង​ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ហេតុការណ៍នេះបានកើតឡើងស្ថិតនៅចំណុចផ្លូវរថភ្លេីង ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២០គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១៧គ្រឿង ប្រេីប្រាស់ទឹក​អស់៣៤ឡាន​ ស្មេីរនឹង១៣៦ម៉ែត្រគូប​​,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ​ ចំនួន០២គ្រឿង​ ពុំបានប្រេីប្រាស់ទឹក​ និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា​ ចំនួន០១គ្រឿង​ ប្រេីប្រាស់ទឹកអស់០១ឡាន​ ស្មេីរនឹង០៦ម៉ែត្រគូប ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានគ្រប់គ្រងទាំងស្រុងនៅម៉ោង ៩និង៤០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។

ដោយឡែកប្រភេទសំណង់ខាងលើនេះ ជាប្រភេទ​ បន្ទប់ឈេីប្រក់ស័ង្កសី​ ទំហំ​ (៣ម៉ែត្រ​ x ៤ម៉ែត្រ) ឆេះខូចខាតបន្ទប់ឈេីប្រក់ស័ង្កសី ចំនួន០៥បន្ទប់​​ ហេីយឆេះរាលដាលដល់ផ្ទះឈេីលេីថ្មក្រោមចំនួន០១ខ្នង​ និងផ្ទះថ្មចំនួន០១ជាន់​ ស្មេីរនឹង០៣បន្ទប់។ 

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបាននឹងកំពុងធ្វេីការស្រាវជ្រាវ ដោយមិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡេីយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)