TNAOT News
· ម្សិលមិញ
កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅសរុបជាង ៤លាននាក់
#NEW NEWS# #សង្គម# #កម្មវិធីជំនួយសង្គម# #ព័ត៌មានសង្គម# #ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ#
1984
គិតចាប់តាំងពីឆ្នាំ២០១៧ រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផល ជាច្រើនគួរជាទីមោទន លើការអនុវត្ត និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាព នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ ជាបន្តបន្ទាប់បន្ថែមទៀត។ 
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ថ្លែងឲ្យដឹងដូចនេះក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានឱ្យដឹងថា កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពលើសមុន ជាង ២ ដង ខណៈការគ្រប ដណ្តប់ពលរដ្ឋបានកើនឡើង ពីចំនួនត្រឹមតែ ៣,៣ លាននាក់ កាលពីឆ្នាំ២០១៧ រហូតដល់ជាង ៧,៩ លាននាក់ ក្នុងឆ្នាំ២០២៥ ដោយក្នុងនោះរបបសន្តិសុខសង្គម បាន និងកំពុងគ្របដណ្តប់ពលរដ្ឋ សរុប ប្រមាណ ៣,៩ លាននាក់។
ឯកឧត្តមបានបញ្ជាក់ទៀតថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ កន្លងទៅ កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅសរុបចំនួនប្រមាណ ៤,៨៤ លាននាក់ ឬស្មើនឹងប្រមាណ ២៨ % នៃពលរដ្ឋសរុប ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋចំនួនប្រមាណ ១ ០២៧,៦ ប៊ីលានរៀល ឬស្មើនឹង ២៥៧ លានដុល្លារអាម៉េរិក ដើម្បីអនុវត្ត កម្មវិធីមួយចំនួន។
ដោយស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងតម្លាភាព និងគណនេយ្យភាពនៃការផ្តល់អត្ថប្រយោជន៍គាំពារសង្គម ក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមាន កិច្ចសហការយ៉ាងពេញលេញរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពី គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានឲ្យដឹងថា សិក្ខាសាលានេះមាន ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីយន្តការ និង គោលការណ៍ពាក់ព័ន្ធ នឹងគណនេយ្យភាពនៃប្រព័ន្ធគាំពារសង្គម និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដែលបានដាក់ចេញជាបន្តបន្ទាប់ នាពេលកន្លងមក ផ្តោតសំខាន់លើក្រមសីលធម៌ និងការបញ្ច្រាបចំណេះដឹង ដើម្បីចៀសវាងនូវការប្រព្រឹត្តអំពើទាំងឡាយណា ដែលអាចត្រូវបានចាត់ទុកជាអំពើពុករលួយ។
ក្នុងនោះក៏ដើម្បីបង្កើនភាពជឿទុកចិត្តរបស់សាធារណជន និងគណនេយ្យភាពក្នុងការផ្តល់អត្ថប្រយោជន៍គាំពារសង្គម ជាពិសេសតាមរយៈបរិវត្តកម្មឌីជីថលផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ ដកដង្ហើមតាមរយៈក្រដាស
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់

យោបល់ទាំងអស់ (0)