TNAOT News

· 6​ម៉ោង​មុន

កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទីតាំង Online Scam នៅខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនជាតិចិនចំនួន ១៩នាក់

#NEW NEWS# #សង្គម# #ជនជាតិចិន# #ព័ត៌មានសង្គម# #ឆបោកអនឡាញ#

1530

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យបង្ក្រាបទីតាំង Online Scam នៅបុរីប៉េងហួត ដឺស្តាផ្លាទីនីម មឺហ្គឺរៀន ឃាត់ខ្លួនជនជាតិចិន១៩នាក់ នៅចំណុចផ្ទះលេខ១៤ ផ្លូវ M០៥ ភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោមការដឹកនាំបញ្ជាដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រួតពិនិត្យរកឃើញមនុស្ស ចំនួន១៩នាក់ ជាជនជាតិចិន និងដកហូតសម្ភារៈ ទូរស័ព្ទដៃ ចំនួន១២៣គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន១គ្រឿង, ធុង CPU ចំនួន១គ្រឿង, កុំព្យូទ័រ All in One ចំនួន៨គ្រឿង, ម៉ូនីទ័រចំនួន២គ្រឿង, មួកសមត្ថកិច្ចចិនចំនួន៤, អាវសមត្ថកិច្ចចិនលេវមាស ចំនួន៣, ខោពណ៌បៃតងចាស់ ចំនួន៣, អាវសាច់ក្រណាត់ពណ៌បៃតងខ្ចី ចំនួន៣, ក្រវ៉ាត់ក ពណ៌បៃតងចាស់ ចំនួន១។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យប្រើប្រទេសកម្ពុជាឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា online Scames ក្រោមរូបភាពក្លែងបន្លំ និងក្លែងឯកសារជាសមត្ថកិច្ចប្រទេសចិន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងចាត់ការបន្ដតាមនីតិវិធី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស