TNAOT News
· 3ម៉ោងមុន
រថយន្តចំនួន ៣គ្រឿង បុកបន្តកន្ទុយគ្នានៅលើផ្លូវល្បឿនលឿន បណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ និងរបួស ៣នាក់
#ផ្លូវល្បឿនលឿន# #NEW NEWS# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម#
1202
កាលពីវេលាម៉ោង០១និង០២នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តចំនួន ៣គ្រឿង បុកបន្តកន្ទុយគ្នានៅលើផ្លូវល្បឿនលឿន បណ្ដាលឲ្យបុរសជនជាតិខ្មែរ ចំនួន ៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកបុរសជនជាតិចិនបានរងរបួសធ្ងន់ស្រាលចំនួន ៣នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលភ្លាមៗ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូលេខ(57+800) ស្ថិតក្នុងភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១ គ្រឿង ម៉ាក TOYOTA TUNDRA ពណ៌ស បានបើកបរតាមបណ្ដោយផ្លូវល្បឿនលឿនពីទិសខាងកើតទៅទិសខាងលិច (ភ្នំពេញ -ខេត្តព្រះសីហនុ) លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយថយន្ត ១គ្រឿង ម៉ាកHYUNDAI 5T ពណ៌ស ដែលកំពុងបើកបរស្របទិសគ្នាពេញទំហឹង បន្ទាប់មកក៏មានរថយន្ត១គ្រឿងទៀត ម៉ាក GAC M8 ពណ៌ខ្មៅ ដែលកំពុងបើកបរពីទិសខាងកើតទៅទិសខាងលិច បានទៅបុករថយន្ដTUNDRA ដែលបានជួបគ្រោះថ្នាក់នោះយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដែលជិះក្នុងរថយន្ត TUNDRA ស្លាប់ទាំង០៣នាក់ ដែលជនរងគ្រោះរួមមាន(ឈ្មោះ ម៉ុក គឺមហាប់ ឈ្មោះ អុល ចាន់រ៉ុម និងឈ្មោះ ផាន ភក្ត្រា )នៅកន្លែងកើតហេតុតែម្តង និងរងរបួសមនុស្សធ្ងន់-ស្រាលចំនួន ៣នាក់ ជាជនជាតិចិន ។
មន្ត្រីនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ដឹងថាក្រោយធ្វើការវាស់វែងនៅកន្លែងកើតហេតុ សពជនរងគ្រោះទាំង៣នាក់ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
នគរបាលជំនាញបានស្ទូចយករថយន្តទាំង០៣ គ្រឿងដែលរងការខូចខាតកម្រិតធ្ងន់ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)