TNAOT News
· 11小时前
សាំងឡើងថ្លៃ! បុគ្គលិកបើករថយន្តដឹកប្រេងឥន្ធនៈម្នាក់ បែបគំនិតលួចយកប្រេងជាង ១០០លីត្រ
#NEW NEWS# #សង្គម# #លួចប្រេង# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#
1680
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៣០នាទី ករណីលួច (ប្រេងសាំង) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ ឈ្មោះ ហៀក អុីហុង ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ជាបុគ្គលិកបើករថយន្តដឹកប្រេង)។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ឈឿត គឹមលាង ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (តួនាទីផ្នែកគណនេយ្យ) បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ។ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៤និង១០នាទី ទើបឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហៀក អុីហុង ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ជាបុគ្គលិកបើករថយន្តដឹកប្រេង) នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចយកប្រេងសាំងអស់ចំនួន ០៣កាដុងកន្លះស្មើនិង ១១៤លីត្រ ដែលជារបស់ជនរងគ្រោះ តំណាងអោយស្ថានីយ៍ប្រេងឥន្ធនៈ យីហោឈ្មោះ លឹម អ៊ូ ត្រែង នៅចំណុចកើតហេតុខាងលើ ពិតប្រាកដមែន។ សម្ភារៈបាត់បង់រួមមាន៖ ប្រេងសាំងចំនួន ៥០៥លីត្រ ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុករតនមណ្ឌល សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Lancang-Mekong Voices Youth Symphony Cambodian dance: Graceful Charm in Mist
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងនៃដំណើរត្រឡប់ទៅវិញ
អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាប និងឃាត់ខ្លួននារីជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀន
Sharing Experiences and Promoting Governance to Build a ASEAN-China Community with a Shared Future

យោបល់ទាំងអស់ (0)