TNAOT News
· ម្សិលមិញ
អបអរសាទរ! កញ្ញា ស៊ីដនី ម៉ារិទ្ធ ក្លាយជាម្ចាស់ជ័យលាភីនៃកម្មវិធី Miss Planet International
#Social Life# #បវរកញ្ញា# #កម្សាន្ត# #តារាខ្មែរ# #ប្រធានសមាគមសិល្បករខ្មែរ#
2017
សមាគមសិល្បករខ្មែរ ចូលរួមអបអរសាទរចំពោះ កញ្ញា ស៊ីដនី ម៉ារិទ្ធ ដែលបានឈ្នះមកុដ និងក្លាយជាម្ចាស់ជ័យលាភីនៃកម្មវិធី Miss Planet International តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា។ 
ជោគជ័យដ៏អស្ចារ្យនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់កញ្ញាផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលបានឃើញកូនខ្មែរឈរលើឆាកអន្តរជាតិដោយភាពស្រស់ស្អាត ប្រាជ្ញា និងសមត្ថភាពគួរឱ្យកោតសរសើរ។
ជាមួយគ្នានេះផងដែរ សូមអបអរសាទរចំពោះ បេក្ខភាពលំដាប់រងទាំងអស់ ដែលបានខិតខំប្រឹងប្រែង បង្ហាញសមត្ថភាព និងសក្ដានុពលយ៉ាងល្អក្នុងការប្រកួតនេះ។
ជានិច្ចកាល លោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ ដែលតែងតែផ្ដល់ការគាំទ្រ លើកទឹកចិត្ត និងចូលរួមជាបន្តបន្ទាប់ក្នុងសកម្មភាពនានា ដែលមានគោលបំណងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ។ ការខិតខំប្រឹងប្រែង និងការគាំទ្រដ៏មានតម្លៃរបស់លោកជំទាវ គឺជាកម្លាំងសំខាន់ក្នុងការជំរុញឱ្យសិល្បៈខ្មែរ និងសមត្ថភាពយុវជនខ្មែរ បន្តភ្លឺចែងចាំងលើឆាកអន្តរជាតិ។
ជ័យជម្នះរបស់ កញ្ញា ស៊ីដនី ម៉ារិទ្ធ គឺជាភស្តុតាងបង្ហាញថា កម្ពុជាមានសមត្ថភាព មានទេពកោសល្យ និងមានអត្តសញ្ញាណវប្បធម៌ដ៏រឹងមាំ ដែលអាចឈរលើឆាកពិភពលោកដោយភាពថ្លៃថ្នូរផងដែរ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
A Dialogue between Nature and Art: Shell Carving
អ្នកនាំពាក្យឆ្លើយតបព័ត៌មានថា កម្ពុជាបាននាំចូលជី និងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥
វៀតណាមនៅមិនទាន់ធូរស្បើយពីគ្រោះទឹកជំនន់នៅឡើយទេ ខណៈចំនួនមនុស្សស្លាប់កើនដល់៤១នាក់
ទីបំផុត លោក ហេង គីមហៀង ចេញមុខស្រាយចម្ងល់មហាជន អំពីទំនាក់ទំនងជាមួយ អ្នកនាង Love Riya

យោបល់ទាំងអស់ (0)