TNAOT News

· 7​ម៉ោង​មុន

ទីបំផុត លោក ហេង គីមហៀង ចេញមុខស្រាយចម្ងល់មហាជន អំពីទំនាក់ទំនងជាមួយ អ្នកនាង Love Riya

#Social Life# #ហេង គីមហៀង# #Love Riya# #កម្សាន្ត# #តារាខ្មែរ#

1564

លោក ហេង គីមហៀង ចេញមុខបកស្រាយច្បាស់ៗដើម្បីឲ្យមហាជនអស់ការសង្ស័យ ខណៈមាននូវមតិវែកញែក និងចម្ងល់ជាច្រើន លើកឡើងចំពោះ អ្នកនាង Love Riya ពេលសម្រាលកូនភ្លោះ ហេតុអ្វីមិនឃើញវត្តមានស្វាមីនៅមើលថែ ដោយគ្រប់គ្នាអន្ទៈសារចង់ដឹងច្បាស់ថា តើទំនាក់ទំនងរវាងប្ដីប្រពន្ធគូនេះមានបញ្ហាអ្វីឲ្យពិតប្រាកដ។

យ៉ាងណាមិញ បើយោងតាមសំណេររបស់ លោក ហេង គីមហៀង បានបញ្ជាក់បែបនេះថា៖ «ខ្ញុំបាទសូមគោរពជម្រាបជូនបងប្អូនមេត្តាជ្រាបថា÷ ខ្ញុំបាទនឹងអតីតភរិយាខ្ញុំបានលែងលះគ្នាតាមផ្លូវច្បាប់នៅអំឡុង ថ្ងៃទី01​ ខែមករា​ឆ្នាំ2024​ ។ ក្រោយមកនៅមុនពេលគាត់ ត្រូវបានឃាត់ខ្លួន ខ្ញុំនិងអតីតភរិយាខ្ញុំ បានព្រមព្រៀងរួមរស់នៅជាមួយគ្នាឡើងវិញ ម្ដងទៀត តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ ។ នៅពេលដែលគាត់ត្រូវបានឃាត់ខ្លួនខ្ញុំបាទគឺនៅមើលថែកូន និង ទៅសួរសុខទុក្ខអតីតភរិយាខ្ញុំធម្មតាដូចដែលបងប្អូនបានឃេីញកន្លងមកអញ្ចឹង ។​ ក្រោយមកនៅមុនពេលគាត់មានសេរីភាពប្រហែលបី ទៅ បួនសប្ដាហ៍ ខ្ញុំ និងអតីតភរិយាខ្ញុំមានការរកាំរកូស ហើយយើងទាំងពីរ ក៏សម្រេចចិត្តដើរផ្លូវរាងខ្លួន​ ។ 

លោកក៏បានបន្តថា អតីតភរិយាខ្ញុំអនុញ្ញាតអោយខ្ញុំ ទៅយកកូនៗមកលេងបាន នៅថ្ងៃចុងសប្ដាហ៍ ហើយខ្ញុំបាទសុំចិត្តបងប្អូនមហាជន សូមឈប់បន្តការវែកញែករឿងក្រុមគ្រួសាររបស់ខ្ញុំបាទបន្តទៀត ព្រោះបច្ចប្បន្ន អតីតភរិយាខ្ញុំ កំពុង​សម្រាល កូនស្រីភ្លោះ នៅសរសៃខ្ចីណាស់ កុំអោយរឿងនេះបង្ករអោយមានផលប៉ះពាល់ដល់អារម្មណ៍គាត់ទៀត ព្រោះគាត់ជួបរឿងច្រើនមកហើយ​ ។ ហើយខ្ញុំបាទក៏ សូមអរគុណខ្លាំងណាស់ដល់បងប្អូនដែលនៅស្រលាញ់ខ្ញុំបាទ និងអតីតភរិយា របស់ខ្ញុំបាទ​ (ពួកយេីងលែងលះគ្នាដាច់ស្រេចហេីយ)»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស