TNAOT News

· 7​ម៉ោង​មុន

ព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍កម្ពុជា "Miss Planet International 2025" រៀបចំនៅកម្ពុជាជាគោលដៅទេសចរណ៍សុខសុវត្ថិភាព

#NEW NEWS# #សង្គម# #ទេសចរណ៍កម្ពុជា# #Miss Planet International 2025# #ព័ត៌មានសង្គម#

1561

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈរដ្ឋមន្រ្តី និងថ្លែងសុន្ទរកថាក្នុងកម្មវិធីបើកការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញា Miss Planet International 2026។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកជំទាវ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, តំណាងអង្គការទេសចរណ៍កម្ពុជា-កាតា (CATA), លោកស្រី ហាលី អាមី ប្រធានស្ថាប័នបវរកញ្ញា Miss Planet International ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង ២,០០០រូបមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក និងការចូលរួមពីបេក្ខនារីចំនួន៣៣រូបមកពី៣៣ប្រទេស ដោយមានការផ្សាយបន្តផ្ទាល់ដល់ទស្សនិកជនគ្រប់ទ្វីបនៃពិភពលោក។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងមានសក្តានុពលទេសចរណ៍ខ្ពស់ ស្រស់ស្អាត និងប្លែកៗជាច្រើន ជាពិសេសធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។

ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា កម្ពុជា បាននិងកំពុងធានាបាននូវសុខសុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់។ ជាក់ស្តែង ការរៀបចំកម្មវិធី Miss Planet International 2025 នៅរាជធានីភ្នំពេញ បានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាព និងលទ្ធភាពរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ ព្រមទាំងបញ្ជាក់ពីបរិយាកាសសុខសុវត្ថិភាព និងការអភិវឌ្ឍដ៏រស់រវើករបស់រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)